ជាតិ
២៥ខេត្ត/រាជធានី
៨ខែនេះ កសិផល២០មុខ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ
12, Sep 2020 , 11:15 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញកសិផលខ្មែរ ២០មុខ ដែលមានចំនួន ៣លានតោនទៅកាន់ទីផ្សារអន្តរជាតិ។ គោលដៅនាំចេញច្រើនជាងគេ មានទៅប្រទេសចិន, បណ្ដាប្រទេសអឺរ៉ុប, ប្រទេសអាស៊ាន។ នេះបើតាមរបាយការណ៍លទ្ធផលនៃការនាំចេញកសិផលកម្ពុជាឆ្នាំ២០២០ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

 
របាយការណ៍ដដែលបានបង្ហាញថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤៦,៣ម៉ឺនតោន ក្នុងនោះនាំចេញទៅប្រទេសចិន ១៦,៥ម៉ឺនតោន នាំចេញទៅប្រទេសអឺរ៉ុប ១៥,៤ម៉ឺនតោន និងនាំចេញទៅប្រទេសអាស៊ាន ៦ម៉ឺនតោន។ ដោយឡែកកសិផលផ្សេងៗ មានដូចជា ចំណិតដំឡូងមីក្រៀម ១លានតោន។ ដំឡូងមីស្រស់ ៥១ម៉ឺនតោន ម្សៅដំឡូងមី ១,៩ពាន់តោន គ្រាប់ស្វាយចន្ទី ២០ម៉ឺនតោន គ្រាប់ពោត ១៩ម៉ឺនតោន ចេកស្រស់ ២១ម៉ឺនតោន រួមនឹងកសិផលផ្សេងទៀត។
 
សូមបញ្ជាក់ថាដំណាំកសិផលដែលកម្ពុជាបាននាំចេញទាំង ២០មុខដូចជា អង្ករ,ចំណិតដំឡូងមីក្រៀម,ដំឡូងមីស្រស់,ម្សៅដំឡូងមី,កាកសំណល់ដំឡូងមី,គ្រាប់ស្វាយចន្ទី,គ្រាប់ពោត,ចេកស្រស់,គ្រាប់សណ្ដែកបាយ,ក្រូចថ្លុង,ផ្លែស្វាយស្រស់,ដំណាប់ស្វាយ,ដូងប្រេង,ម្រេច,ថ្នាំជក់,បន្លែ,ដំឡូងជ្វា,ម្ទេសស្រស់,ម្ទេសក្រៀម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com