អត្ថបទពាណិជ្ជកម្ម
WURKZ ជាទេយ្យទាននាំសំណាងដល់ព្រះអង្គគង់នៅវត្ត គៀនស្វាយក្រៅ ដែលឈ្នះបាន ១លានរៀល
12, Sep 2020 , 12:23 pm        
រូបភាព
ដោយ: ថ្មីៗ
 
នៅក្នុងឱកាសប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និង កាន់បិណ្ឌនេះ គេឃើញមានប្រជាពលរដ្ឋខ្មែរសស្រាក់ សស្រាំយួរចង្ហាន់មានភេសជ្ជៈបង្អែមទៅវត្ត ហើយក្នុងនោះភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ក៏ទទួលបានគាំទ្រទិញយកទៅប្រគេនព្រះសង្ឃផងដែរ។ ទេយ្យទានដោយ សទ្ធាជ្រះថ្លានេះ បានហុចផលយ៉ាងមិននឹកស្មានដល់ដោយចៃដន្យឲ្យព្រះអង្គគាស់ឈ្នះបាន១លានរៀល។
 
ព្រះតេជគុណ អូច សូរ៉ាធូ គង់នៅវត្ត គៀនស្វាយក្រៅបានទទួលយកចង្ហាន់ដែលពលរដ្ឋខ្មែរមួយ គ្រួសារបានយកទៅប្រគេនថ្ងៃដាក់បិណ្ឌទី ៦ ដែលរួមមានភេសជ្ជៈប៉ូវកម្លាំងវើកទាំង កេះៗបានគាស់ ឆាន់អំឡុងពេលក្រោយចង្ហាន់ថ្ងៃត្រង់រួចឈ្នះ បានបច្ច័យសំណាង១លានរៀល ពេលដែល ព្រះអង្គចែកចាយវើកនេះដល់ព្រះសង្ឃផ្សេងៗ និង អាចារ្យ និងអ្នកស្នាក់អាស្រ័យដែលរវល់ជួយគ្នា សំអាត និង រៀបចំសណ្តាប់ធ្នាប់ក្នុងវត្ត។ 
 
 
អ្វីដែលកាន់តែពិសេសនិងគួរឲ្យសាទរបន្ថែមនោះគឺព្រះតេជគុណ ផា វ៉ាគីម ដែលគង់នៅវត្ត ដូចគ្នានេះក៏បានគាស់ឈ្នះទឹកប្រាក់១លានរៀលដូចគ្នាផងដែរពីវើក WURKZ ដែលពុទ្ធបរិស័ទ យកមកប្រគេនដោយឡែកផ្សេងទៀតនៅថ្ងៃដូចគ្នានោះ។ 
 
ព្រះអង្គទាំងពីរអង្គបានមានសង្ឃដីការស្រដៀងគ្នាថា៖ « អាត្មាមិនដែលទៅប៉ងចង់បានអីទេ សុំឲ្យតែញាតិញោមដែលមានសទ្ធាជ្រះថ្លាបានជួបតែក្តីសុខចម្រើន ហើយទេយ្យទាននេះ ទៀតសោតគឺបានចែកចាយដល់អ្នកមកជួយ និង ស្នាក់អាស្រ័យក្នុងវត្តអស់ទៅហើយ ប៉ុន្តែចៃដន្យអីអាត្មាផ្ទាល់អ្នកគាស់ឈ្នះ ដូច្នេះអាត្មាយកវេលានេះសូមជូនបុណ្យកុសលដល់ ញាតិញោមគ្រប់ៗ គ្នាដែលបាននាំសំណាងដល់អាត្មា»។
 
 
 
 

 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com