អត្ថបទពាណិជ្ជកម្ម
បទ «ចាប់ក្តាម» របស់ផលិតកម្ម Davitra Media កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង
12, Sep 2020 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
 ចាប់ក្តាម ក្តាមៗៗៗៗៗៗៗៗ គឺជាឃ្លាមួយនៃបទ«ចាប់ក្តាម» របស់ផលិតកម្ម Davitra Media ដែលជាផលិតកម្មទើបបង្កើតថ្មីរបស់ក្រុមហ៊ុន Davitra (Cambodia) Co.,Ltd. បានសម្រឹតសម្រាំងឡើងដើម្បី បម្រើ សោទិន្ទីអារម្មណ៍ ដល់ពុកម៉ែបងប្អូនរាំកម្សាន្តសប្បាយ នាឪកាសពិធី បុណ្យ ភ្ជុំបិណ្ឌនេះ។
ជាមួយនឹងសំនៀងដ៏ស្រទន់ និងមានទឹកដម ដែលជាការបកស្រាយ និងសម្តែងដោយផ្ទាល់ ពីប្អូនស្រី ជេននី ទើបតែមានអាយុ12ឆ្នាំពិតជាបានទាក់ទាញទស្សនិកជនយ៉ាងច្រើនបន្ទាប់ពី MV ផ្លូវការ បាន ដាក់បង្ហោះនៅក្នុងប្រព័ន្ឋផ្សព្វផ្សាយសង្គមមានដូចជា facebook, tiktok, youtube និង Instagram របស់ផលិតកម្ម Davitra Media ទើបតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។
 
លើសពីនោះទៅទៀតជាមួយនិងកាយវិការយ៉ាងក្រមេចក្រមើមរបស់កំពូលតារាកំប្លែងជើង  ចាស់ នាយ ក្រឹម លោក ឯម រាម និងតារាម៉ូលដែលជាច្រើននាក់គឺពិតជាបានអង្រួននិង បង្កើត បានជាទស្សនីយភាពគួរអោយចង់ទស្សនាអមដោយចង្វាក់ភ្លេងដ៏រន្ធឺនគួរអោយចង់រាំ។ បើទោះបីជាប្អូនស្រី ជេននីពុំមានខ្សែស្រឡាយជាអ្នកចំរៀងក៏ពិតមែន តែសម្លេងរបស់ ជេននី ពិតជាមានទឹកដមក្នុងការបកស្រាយបទ «ចាប់ក្តាម» និងការសម្តែងក្នុង MV នេះយ៉ាងពិរោះនិង ទាក់ទាញ។
 
លោក គិន កក្កដា ជាអ្នកនិពន្ធMelody ទំនកច្រៀង និងដឹកនាំសំដែងបានមានប្រសាសន៍ថា MV របស់ផលិតកម្ម Davitra Media គឺត្រូវបានធ្វើឡើងយ៉ាងសម្រឹតសម្រឹង និងចំណាយពេលច្រើនក្នុងការតាក់តែង និពន្ឋបទភ្លេង ការជ្រើសរើសតួរសម្តែង និងទីតាំងអោយមានភាពកំប្លុកកំប្លែងដើម្បីបម្រើ សោទិន្ទីអារម្មណ៍ របស់ទស្សនិកជន និងរាំលេងកម្សាន្តក្នុងឪកាសពិធីបុណ្យភ្ជុំបុណ្ឌនេះ។
 
លោកបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំពិតមានការរីករាយនិងត្រេកអរណាស់ដែលបទ«ចាប់ក្តាម» នេះទទួលបានការគាំទ្រនិងចាប់អារម្មណ៍យ៉ាងច្រើនលើសពីការរំពឹងទុកពីសំណាក់ពុកម៉ែបងប្អូនដែលបានចូលមើលក្នុងបណ្តាញផ្សព្វផ្សាយសង្គមរបស់ផលិតកម្ម Davitra Media យើង ដែលទើបតែបង្ហោះ ជាសាធារណះតែប៉ុន្មានថ្ងៃប៉ុណ្ណឹង»។
 
ជាមួយនឹងការគាំទ្រនេះ ផលិតកម្មDavitra Media នឹងខិតខំបង្កើតនូវបទ Original Song ថ្មីៗជាច្រើនទៀតដើម្បីបម្រើសោទិន្ទីអារម្មណ៍ របស់ពុកម៉ែបងប្អូន ក៏ដូចជាការរួមចំណែក លើកស្ទួយវិស័យសិល្បះ វប្បធម៌និងវិស័យដូរ្យតន្រ្តីរបស់ប្រទេស កម្ពុជាអោយ ល្បីល្បាញ ថែមទៀត។
 
ប្រសិនជាបងប្អូនចង់ទទួលបាននូវបទចម្រៀងថ្មីៗ ពិរោះៗ និងរឿងកំប្លែង សូមចូលទៅចុច Subcribe ក្នុង Channel Youtube Davitra Media ដូចខាងក្រោមនេះ៖
Follow us now on TikTok: https://vt.tiktok.com/ZS51Sv3r/
Follow us now on Instagram: www.instagram.com/davitra_media/
Please subscribe our YouTube Channel: www.youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA 
 
 
សម្រាប់ក្រុមហ៊ុនដែលចង់ធ្វើការផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មរបស់ខ្លួនក្នុង MV ថ្មីៗ រឺ ប្អូនៗចង់ច្រៀង រឺ សំដែងសូមទំនាក់ទំនងមកលេខ៖ 096 8888811៕
 

© រក្សាសិទ្ធិដោយ thmeythmey.com