ជាតិ
សង្គមជាតិ
ការជួសជុលវិហារបុរាណវត្តរាជបូណ៍ ជាការរក្សាមរតកវប្បធម៌ខ្មែរដ៏ធំធេង ក្នុងវិស័យពុទ្ធសាសនា
12, Sep 2020 , 5:19 pm        
រូបភាព
វត្តរាជបូណ៍ (រូបភាពអជ្ញាធរជាតិអប្បរា)
វត្តរាជបូណ៍ (រូបភាពអជ្ញាធរជាតិអប្បរា)
ដោយ:
អជ្ញាធរជាតិអប្បរាបានចំណាយថវិការទាំងស្រុងលើការគម្រោងជួសជុល ព្រះវិហារបុរាណមួយ នៅវត្តរាជបូណ៍ ស្ថិតក្នុងខេត្តសៀមរាប។ ការជួសជុលវិហារបុរាណវត្តរាជបូណ៍នេះ ជាការរួមចំណែកដំធំ ដើម្បីរក្សាមរតកវប្បធម៌ខ្មែរក្នុងវិស័យពុទ្ធសាសនាផងដែរ។ នេះបើតាមអាជ្ញាធរជាតិអប្បរា នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០។ 

ទោះបីមិនបានបញ្ជាក់ពីចំនួនថវិកាដែលចំណាយលើការជួសជុល តែអជ្ញាធរជាតិអប្បរាបានអះអាងថាគម្រោងជួសជុលនេះបានបញ្ចប់ដោយជោគជ័យតាំងពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២០មកម្លេះ ដែលដឹកនាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពីមន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរាផ្ទាល់។ ក្រៅពីចូលរួមការពារមរតកវប្បធម៌ ការជួសជុលវិហារបុរាណនេះនឹងជួយអភិរក្ស ក៏ដូចជាលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់រវើកឡើងវិញម្ដងទៀត និងផ្ដល់ឱកាសឲ្យមនុស្សជំនាន់ក្រោយស្គាល់ពីស្នាដៃស្ថាបត្យកម្មរបស់ស្ថាបត្យករបុរាណផងដែរ។
 
បើតាមប្រភពខាងលើផ្នែកសំខាន់ដែលក្រុមការងារបច្ចេកទេស បានផ្តោតលើការជួសជុលមានក្បាច់ជញ្ជាំង ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ និងបញ្ហាប្រឈមមួយចំនួនទៀតឱ្យផុតពីហានិភ័យ រហូតធ្វើឱ្យព្រះវិហារវ័យចំណាស់នេះលេចរូបរាង ដ៏ស្រស់ត្រកាលជាថ្មីម្តងទៀតលើទឹកដីអង្គរ ក្នុងក្រុងសៀមរាប។
 
វត្តបូណ៌ ឬ វត្តរាជបូណ៌ ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០។ បើរាប់ពីដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់អារម្មណ៍បំផុតសម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។ ក្រោយជួសជុលព្រះវិហារនេះក៏បានបង្កើនសោភ័ណភាពថ្មីមួយបែបទៀត។ នេះបើតាមអជ្ញាធរជាតិអប្បរា៕
 




© រក្សាសិទ្ធិដោយ thmeythmey.com