ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍បើកវគ្គបង្រៀនជំនាញគេហកិច្ច ម្ហូបអាហារ ឆុងកាហ្វេ និងក្រឡុកស្រា ដោយឥតគិតថ្លៃ
12, Sep 2020 , 5:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានផ្តល់ឱកាសឲ្យអ្នកចង់មានជំនាញគេហកិច្ច ម្ហូបអាហារ ឆុងកាហ្វេ ក្រឡុងស្រា ឬភេសជ្ជៈអាចចុះឈ្មោះចូលរៀនតាមអនឡាញដោយឥតគិតថ្លៃ។ សម្រាប់អ្នកដែលចាប់អារម្មណ៍រៀនអាចចុះឈ្មោះតាមរយៈ https://www.tptd.org

 
គោលបំណងនូវការបើកវគ្គបណ្តុះបណ្តាលនូវជំនាញទាំងនោះ ក្រសួងទេសចរណ៍ចង់ជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍។ ជាពិសេសចង់ផ្តល់ជំនាញថ្មីដល់បុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យទេសចរណ៍បន្ថែមទៀត។ 
 
វគ្គបណ្តុះបណ្តាលនូវជំនាញគេហកិច្ច ម្ហូបអាហារ និងភេសជ្ជៈ នឹងចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា។ ចំណែកជំនាញឆុងកាហ្វេ ក្រឡុកស្រា ឬភេសជ្ជៈចាប់ផ្តើមនៅថ្ងៃទី២ ខែតុលា។ ក្រសួងនឹងបង្រៀនជំនាញទាំងអស់នេះ តាមគេហទំព័ររបស់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។ នេះបើតាមក្រសួងទេសចរណ៍។ 
 
ក្រោយពីសិក្ខាកាមដែលបានចូលរៀន និងចេះនូវជំនាញទាំងអស់នោះហើយគឺតម្រូវឲ្យមានការឆ្លងកាត់ការប្រឡងធ្វើតេស្តតាមអនឡាញ។ កាលណាសិក្ខាកាមបានជាប់នូវការប្រឡងហើយ នោះនឹងទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈ២កម្រិត ដោយ១ស្របតាមក្របខណ្ឌគុណវុឌ្ឍិអាស៊ានពីក្រសួងទេសចរណ៍។  
 
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ គិតត្រឹមពីដំណាក់កាលមានវិបត្តិកូវីដ-១៩រហូតដល់ខែសីហាកន្លងមក អាជីវកម្មទេសចរណ៍ជាង៣ពាន់កន្លែងបិទទ្វារ និងមនុស្ស៥ម៉ឺននាក់ ដែលធ្វើការងារផ្ទាល់ក្នុងវិស័យនេះ បាត់បង់ការងារ៕ 
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com