ជាតិ
ពីនេះ ពីនោះ
«អុច»ឬ«អុជ»ជាពាក្យត្រឹមត្រូវដូចគ្នា
04, Oct 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
 
មានពលរដ្ឋខ្លះសរសេរខុសគ្នា ខ្លះ«អុច»ទៅ ហើយខ្លះទៀតសរសេរ«អុជ»ទៅ តែមិនច្បាស់ថាមួយណាត្រូវឡើយ។ តាមការពិតពាក្យ ទាំងពីរនេះ អាចសរសេរបានដូចគ្នា ហើយក៏ត្រឹមត្រូវដូចគ្នាដែរ។ នេះបើតាមការបញ្ជាក់ពីវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។



«អុច»និង«អុជ»មានថ្នាក់ពាក្យជាកិរិយាសព្វ និងជាភាសាបាលី ឧជ្ជល និងជាភាសាសំស្រ្កឹត ឧជ្វល ខ្មែរយើងលុបជើង «ជ» ឬជើង«វ» និងតួ «ល» ទុកត្រឹមតែ ឧជ ប្រែជា អុជ ដោយសំដៅលើ ដុតឲ្យឆេះមានអណ្តាតភ្លើងឡើង។ 
 
ការដុតដោយមិនមានអណ្តាតភ្លើងក៏ហៅថា អុច ឬអុជ ដែរ។ ពាក្យនេះក៏អាចនិយាយដោយសំដៅលើ ការញុះញង់ឲ្យក្តៅចិត្ត ផងដែរ។ ឧទាហរណ៍៖ អុជអាលឲ្យឈ្លោះគ្នា គឺនាំអុជ នាំអាលបណ្តាល ឬនាំញុះញង់ឲ្យក្តៅចិត្ត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com