​ព្រះសង្ឃ​ជិត​៥០​អង្គ​នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ឆ្លង​ផ្តាសាយ​ត​គ្នា មន្ទីរ​សុខាភិបាល​យក​សំណាក​ទៅធ្វើ​តេស្ត​
COVID-19
ជាតិ
​ព្រះសង្ឃ​ជិត​៥០​អង្គ​នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ឆ្លង​ផ្តាសាយ​ត​គ្នា មន្ទីរ​សុខាភិបាល​យក​សំណាក​ទៅធ្វើ​តេស្ត​
14, Sep 2020 , 9:21 am        
រូបភាព
សកម្មភាពក្រុមគ្រូពេទ្យកំពុងតែ​យក​សំណាករបស់ព្រះអង្គដែលគង់នៅវត្ត​ស្វាយដង្គំ ខេត្ត​បាត់ដំបង ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ រូបភាពពីមន្ទីរសុខាភិបាលខេត្ត​បាត់ដំបង
សកម្មភាពក្រុមគ្រូពេទ្យកំពុងតែ​យក​សំណាករបស់ព្រះអង្គដែលគង់នៅវត្ត​ស្វាយដង្គំ ខេត្ត​បាត់ដំបង ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ រូបភាពពីមន្ទីរសុខាភិបាលខេត្ត​បាត់ដំបង
​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​នា​ថ្ងៃទី​១៤ ខែកញ្ញា បានបញ្ជាក់​ឲ្យ​ដឹងថា​មាន​ករណី​ក្តៅខ្លួន ក្អក និង​ហៀរ​សំបោរ​លើ​ព្រះសង្ឃ​ចំនួន​៤៦​អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង អស់​រយៈពេល​៦​ថ្ងៃ​មកហើយ​។ បើតាម​លោក វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ខាង​អ្នកជំនាញ​បាន​យក​សំណាក​ព្រះអង្គ​ចំនួន​២១​អង្គ និង​បន្ត​យក​សំណាក​ព្រះអង្គ​ចំនួន​២៥​អង្គ​ទៀត​នា​ថ្ងៃនេះ ទៅ​ត្រួតពិនិត្យ​រក​ជំងឺ​កូ​វីដ​-១៩​។

 
​លោក វឿ​ង ប៊ុន​រ៉េត បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ព្រះសង្ឃ​ចំនួន​៤៦​អង្គ​កំពុងតែ​គង់​សម្រាក​ព្យាបាល​នៅក្នុង​វត្ត​ស្វាយដង្គំ ដើម្បី​តាមដាន និង​រង់ចាំ​លទ្ធផល​ជំងឺ​កូ​វីដ​-១៩​។ បើតាម​លោក វឿ​ង ប៊ុន​រ៉េត  កាលណា​សំណាក​របស់​ព្រះសង្ឃ​ទាំងនោះ​មាន​វិជ្ជមាន​កូ​វីដ​-១៩ ខាង​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​នឹង​បញ្ជូន​សម្រាក​ព្យាបាល​នៅក្នុង​មណ្ឌល​សុខាភិបាល​ខេត្ត​ភ្លាម​។ 
 
​បើតាម​លោក វឿ​ង ប៊ុន​រ៉េត ព្រះអង្គ​ទាំង​៤៦​អង្គ​នោះ​មិនមាន​អាការ​ធ្ងន់ធ្ងរ​ឡើយ ដោយមាន​ព្រះអង្គ​ខ្លះ​ទ្រង់​បាន​ធូរស្បើយ​ជា​បណ្តើរៗ​ហើយ​។  
 
​លោក វឿ​ង ប៊ុន​រ៉េត បាន​បញ្ជាក់ថា ដំបូង​ឡើយ​ព្រះអង្គ​មួយចំនួន​បាន​និមន្ត​មកពី​បណ្តា​ខេត្ត​នានា ហើយ​ក៏មាន​អាការ​ឆ្លង​តៗ​គ្នា​។ លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​មិនមាន​អ្វី​ចម្លែក​ទេ តែមាន​ម្នាក់​ផ្តាសាយ ហើយ​នៅ​ជុំគ្នា អ៊ីចឹង​បាន​ឆ្លង​ត​គ្នា ដោយ​ព្រះអង្គ​ទ្រង់​ឈឺ​អស់​រយៈពេល​៦​ថ្ងៃ​មកហើយ​»​។ 
 
​បើតាម​លោក វឿ​ង ប៊ុន​រ៉េត មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​កំពុងតែ​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​បន្ថែមទៀត​ផងដែ​រ​៕ 

Tag:
 ជំងឺ​
 ​ផ្តាសាយ​
 ​ព្រសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com