ភ្នំពេញ៖កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ - ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ " កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឱកាសឈ្នះកាន់តែធំ " ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើប អ៊ីអនសែនសុខ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត ស៊ូហ្សាណា ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល និងសប្បាយរីករាយដល់ទស្សនិកជនជាច្រើនកោះករនៅក្នុងកំឡុងពេលនោះផងដែរ ។
គួរបញ្ចាក់ផងដែរថា ធីផត បានរៀបចំកម្មវិធីនេះឡើងចាប់តាំងពី ថ្ងៃទី០១ ខែមិនា រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីអបអរសាទរការលក់ដាច់លេខ១ នៅក្នុងប្រទេស កម្ពុជា ក៏ដូចជាផ្តល់រង្វាន់ដល់អតិថិជនដែលគាំទ្រផលិតផល ធីផត ទាំងពីដើមមក។ ដោយអតិថិជន នឹងទទួលបាននូវទឹកដោះគោខាប់ធីផត ១កំប៉ុងភ្លាមៗ ដោយគ្រាន់តែយកសម្បកផលិតផល ធីផត ប្រើប្រាស់រួច(ទឹកដោះគោខាប់ ឬ ទឹកដោះគោស្រស់)ចំនួន 24 សន្លឹកមកប្តូរ យើងផ្តល់ ធីផត រហូតដល់រាប់ម៉ឺនកំប៉ុងដល់អតិថិជន។
កាន់តែពិសេសអតិថិជនក៏មាន ឱកាសម្តងទៀតក្នុងការផ្សងសំណាងយករង្វាន់ម៉ូតូ Honda Scoopy I 2020 ផងដែរ ដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋាន លើកសម្បកផលិតផលដែលបានប្តូរខាងលើប៉ុណ្ណោះ។ ពេលនេះយើងបានរកឃើញអ្នកដែលមានសំណាងចាប់ឈ្មោះត្រូវកំឡុងពេល ផ្សាយផ្ទាល់នៅផ្សារទំនើប អ៊ីអនសែនសុខ និងតាមរយះហេ្វសបុកផេក F&N Cambodia, MYTV, Khmerload, កោះសន្តិភាព និង កម្មវិធី 3Fun កាលពីថ្ងៃទី ០៩ ខែ កញ្ញា កន្លងទៅ។
តោះ! នាំគ្នាទៅស្គាល់អតិថិជនធីផត ទាំង ៥ រូប៖
១: ឈ្មោះ ជា យូខេង មកពីខេត្តកណ្ដាល (ក្រុងតាខ្មៅ)។
២: ឈ្មោះ ប្រូន ចិន្ថា មកពីរាជធានីភ្នំពេញ។
៣: ឈ្មោះ ឌី ឃុននាង មកពីខេត្តកណ្ដាល (ក្រុងតាខ្មៅ)។
៤: ឈ្មោះ មាស ចិន មកពីខេត្តកំពង់ចាម។
៥: ឈ្មោះ តូវ យូវេង មកពីខេត្តកំពង់ធំ។
ធីផត គឺជាផលិតផលលក់ដាច់លេខ ១ ! ដែលនាំចូលមកពីប្រទេសថៃ ដែលមានគុណភាពខ្ពស់ រសជាតិផ្អែមឈ្ងុយឆ្ងាញ់ ជាប់ចិត្ត អតិថិជននិយមប្រើសំរាប់ឆុងកាហ្វេ តែបៃតង តែក្រហម ផាសិនទឹកដោះគោ ទឹកក្រឡុក ឬបង្អែមនិងភេសជ្ជៈជាច្រើនមុខផ្សេងៗទៀត។ ផលិតផល ធីផត មានដូចជា ទឹកដោះគោខាប់ធីផតកំប៉ុង ទឹកដោះគោខាប់ធីផតកញ្ចប់២គីឡូ ទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា និងទឹកដោះគោខាប់ធីផតទីបច្របាច់ដែលមានជាច្រើនរសជាតិសំរាប់ជ្រើសរើសតាមចំណង់ចំណូលចិត្ត។
ក្រុមហ៊ុន F&N សូមថ្លែងអំណរគុណដល់ដល់អតិជនទាំងអស់ដែលបានបន្តគាំទ្រ ផលិតផល ធីផត សូមជូនបងប្អូនទាំងអស់គ្នាមានសុខភាពល្អ មានសំណាងល្អ អាជីវកម្មកាន់តែរីកចម្រើន សូមអរគុណ៕
(អត្ថបទពាណិជ្ជកម្ម)