អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា តែងតាំង​នាយក​គ្រប់គ្រង​ថ្មី Jaguar Land Rover ដោយ​ពង្រឹង​លើ​សេវាកម្ម​កាន់តែខ្លាំង​ជូន​អតិថិជន​
14, Sep 2020 , 10:52 am        
រូបភាព
​នៅ​ល្ងាច​ថ្ងៃទី​៨ ខែ កញ្ញា ឆ្នាំ​២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​(RMA Cambodia)  ដែលជា​ក្រុមហ៊ុន​នាំចូល ផ្តាច់មុខ​រថយន្ត Jaguar Land Rover បាន​ប្រារព្ធ​ពិធី​សន្និសីទ​សារព័ត៌មាន​ស្តីអំពី ចំណាត់​តាំង​នាយក​គ្រប់គ្រង​ថ្មី​។​
 
​នា​សន្និសីទ​នេះ​ផងដែរ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ចូលរួម​ផ្ទា​ល់ពី លោក ង​ន សាំង ដែលជា​អគ្គនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) , លោក សុខ សុន្ទ​រ៉ា នាយកគ្រប់គ្រង​ថ្មី​នៃ​ក្រុមហ៊ុន Jaguar Land Rover Cambodia, គណៈ​គ្រប់គ្រង គ្រប់​ជាន់ថ្នាក់ និង​អ្នកសារព័ត៌មាន​ជាច្រើនរូប​។ 


 
​ក្រោម​ការដឹកនាំ​ថ្មី​របស់លោក សុខ សុន្ទ​រ៉ា លោក​ទើបតែ​សម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ត Off-road ស៊េរី​ទំនើប​ចុងក្រោយ​បំផុត​គឺ រថយន្ត Land Rover Defender 2020 ហើយ​ក្នុងនោះ​ផងដែរ លោក​ក៏មាន​គម្រោង​សម្ពោធ​ជា​ផ្លូវការ នូវ​រថយន្ត Jaguar I-PACE 2020 ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា លោក ង​ន សាំង បាន​ថ្លែង​យ៉ាងច្បាស់ៗ អំពី​មូលហេតុ ដែល​អតិថិជន​ងាក​ពី​ការទិញ​រថយន្ត​នៅ​ខាងក្រៅ មក​ទិញ​រថយន្ត​ផ្ទាល់​ពី​ក្រុមហ៊ុន Jaguar Land Rover Cambodia ដែល​តែងតែ​ផ្តល់​ទំនុកចិត្ត និង​ការធានា​យ៉ាង​ត្រឹមត្រូវ​។ លោក​បាន​លើកឡើងថា​៖«​រាល់​រថយន្ដ​ទាំងអស់ គឺ​នាំចូល​ដោយផ្ទាល់​ពី​រោងចក្រ និង​ផលិត​ទ្បើង​សម្រាប់​ប្រើប្រាស់​ក្នុង​តំបន់​អាស៊ី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏មាន​ត្រួតពិនិត្យ និង​ជុស​ជួល​យ៉ាង​ច្បាស់លាស់ មុននឹង​ដាក់លក់ ដោយមាន​ការធានា​លក្ខ​ណៈ​យូរអង្វែង រហូតដល់​៥​ឆ្នាំ ពី​ជាង​មាន​ដែលមាន​ជំនាញ​ច្បាស់លាស់ និង​ទទួលបាន​ការបណ្តុះបណ្តាល​ពី​រោងចក្រ​ផ្ទាល់​»​។​
 
​លោក សុខ សុន្ទ​រ៉ា បាន​មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ថា ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​អតិថិជន ចំពោះ​រថយន្ដ​មួយ​ទឹក ក្រុមហ៊ុន​មានការ​ផ្ដល់ជូន នូវ​ការលក់​រថយន្ដ​មួយ​ទឹក​ដែលមាន​គុណភាព​ខ្ពស់ និង​ផ្ដល់​ការធានា​រហូតដល់​រយៈ​ពេល ២​ឆ្នាំ​។​


 
​ជា​កិច្ចបញ្ចប់​សន្និសីទ​សារព័ត៌មាន លោក សុខ សុន្ទ​រ៉ា បាន​បន្ថែម​អំពី​ការពេញនិយម​របស់ រថយន្ត Jaguar និង Land Rover ក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ថា ដោយសារតែ​ការផ្តោត​សំខាន់បំផុត ទៅលើ​ឧត្តមភាព គុណភាព សុវត្ថិភាព ប្រព័ន្ធ​តិច​ណូ​ទ្បូ​ជី​ដ៏​ទំនើប ដែល​សាក​សម​បំផុត​សម្រាប់​ការធ្វើដំណើរ​គ្រប់​ស្ថានភាព​ផ្លូវ​។​
 
​ក្រុមហ៊ុន Jaguar Land Rover Cambodia តែងតែ​ផ្តល់នូវ​ទំនុកចិត្ត និង​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជាមួយ​អតិថិជន​ដែល​ភ្ជាប់​ជាមួយនឹង​ផលិតផល ដែល​មិន​ធ្វើអោយ​អតិថិជន​ខកបំណង​បន្ទាប់ពី​បាន​ជាវ​រថយន្ត​ពី​ក្រុមហ៊ុន​ផ្ទាល់​។​
 
​គួរ​បញ្ចា​ក់ថា រថយន្ដ Jaguar និង Land Rover គឺជា​ម៉ាក​រថយន្ដ​ដ៏​ល្បី ពី​ចក្រភព​អង់​គ្គេស ហើយ​បាន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia)​។ សម្រាប់​អគារ​តាំង​លក់ និង​ថែទាំ​ជួសជុល​របស់​រថយន្ដ Jaguar និង​Land Rover គឺ​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ 



​សូម​ទំនាក់ទំនង​:  023 888-811 / 070 999-111 |
(For Land Rover)
Official Facebook Page: Land Rover Cambodia
Official Instagram Page: @LandroverCambo
(For Jaguar) 
Official Facebook Page: Jaguar Cambodia
Official Instagram Page: @Jaguarcambodia
  






(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com