ជាតិ
វីដេអូ
សុខភាព
មនុស្ស​គ្រប់​វ័យ​គួរ​ពិនិត្យ​សុខភាព​ផ្លូវចិត្ត​ឲ្យ​បាន​៦​ខែម្ដង ចៀសវាង​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​
14, Sep 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ មនុស្ស​គ្រប់រូប​តែង​គិតគូ​ពី​សុខភាព​រាងកាយ ហើយ​ស្វះ​ស្វែងរក​ការពិនិត្យ​និង​ព្យាបាល ប៉ុន្តែ ពួកគេ​បែរជា​មិនសូវ​ខ្វាយខ្វល់​ពី​សុខភាព​ផ្លូវចិត្ត ដែល​បញ្ហា​សុខភាព​ផ្លូវ​នេះ ក៏​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ដែរ​។ លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា បាន​អះអាងថា សុខភាព​ផ្លូវកាយ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ និង​គួរតែ​ស្វែងរក​សេវា​ពិនិត្យ​សុខភាព​ផ្លូវចិត្ត​យ៉ាងហោចណាស់​ឱ្យបាន​៦​ខែម្តង​។​
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា ឯកទេស​ជំងឺផ្លូវចិត្ត និង​ជានា​យក​ប្រតិ​ប​ត្ត​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ ដូចតទៅ​៖
 

​បើតាម​លោក​វេជ្ជបណ្ឌិត​ឈឹម សុធា​រ៉ា ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​មិន​ថា​ក្មេង​ឬ​មនុស្ស​ចាស់​ទេ ដូច្នេះ ការពិនិត្យ​សុខភាព​ផ្លូវចិត្ត​៦​ខែម្ដង​នេះ គឺ​ដោយសារ​សុខភាព​ផ្លូវចិត្ត​អាច​ប្រែប្រួល​លឿន​ជាង​សុខភាព​រាងកាយ​។ លោក​វេជ្ជបណ្ឌិត​អះអាង​បែបនេះ​ថា​៖ «​បើ​យើង​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ចិត្តសាស្ត្រ​ឱ្យបាន​ទៀងទាត់ បី​ទោះជា យើង​អត់​ឈឺ​ក៏ដោយ​។ អីចឹង​គេ​អាច​ពិនិត្យថា គាត់​មាន​អារម្មណ៍​ប្រែប្រួល ឬ​មិន​ប្រែប្រួល ដើម្បី​គេ​អា​ចរក​វិធី​ទប់ទល់​ជំងឺផ្លូវចិត្ត​នេះ​បាន​មុន​៕

Tag:
 ជំងឺ​
  ធ្លាក់​ទឹកចិត្ត​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com