អត្ថបទពាណិជ្ជកម្ម
អតិថិជន​ដែកថែប​អ៊ីតាលី​ម៉ាក វី ៥៥​រូប ឈ្នះ​រង្វាន់​ធំ​ពី​ការចាប់​ឆ្នោត​ផ្សងសំណាង​ជុំ​ទី​១
14, Sep 2020 , 5:05 pm        
រូបភាព
​អតិថិជន​របស់​ដែក​ថែប​អ៊ីតាលី ម៉ាក វី ទាំង​អតិថិជន​ទិញ​រាយ និង​ម្ចាស់​ដេប៉ូ ចំនួន​៥៥​រូប បានឈ្នះ​រង្វាន់​ធំ​ដូចជា​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​៤​រង្វាន់ ម៉ាស៊ីនត្រជាក់​ម៉ាក LG ចំនួន​៨​រង្វាន់ ម៉ាស៊ីនបោកខោអាវ​ម៉ាក LG ចំនួន​៨​រង្វាន់ និង​ទូរទស្សន៍ LG ៣២​អ៊ី​ញ ចំនួន​៣៥​រង្វាន់ សម្រាប់​ការចាប់​រង្វាន់​ជុំ​ទី​១ កាលពី​ថ្ងៃទី​១១ កញ្ញា ២០២០ នៅ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ភេសជ្ជៈ វើក​។

​ដែកថែប​អ៊ីតាលី​ម៉ាក វី នៅ​បន្ត​រៀបចំ​យុទ្ធនាការ​ចាប់ឆ្នោត​ផ្សងសំណាង​ចំនួន​២​ដង​ទៀត និង​មាន​រង្វាន់​សរុប​ចំនួន​១១០​រង្វាន់​ធំ​ទៀត ដែលមាន​ដូចជា​ម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ សម្រាប់​ជូន​អតិថិជន​។ 
 
​អតិថិជន​ទាំងអស់​គ្រាន់តែ​ទិញ​ដែកថែប​អ៊ីតាលី​គ្រប់​ប្រភេទ​ចាប់ពី​២៥០​គីឡូក្រាម​ឡើង នឹង​ទទួលបាន​ប័ណ្ណ​ផ្សងសំណាង​មួយ​សន្លឹក​។ អតិថិជន​ដែល​ទិញ​កាន់តែច្រើន នឹង​ទទួលបាន​ឱកាស​ឈ្នះ​រង្វាន់​កាន់តែច្រើន​។ 
 
​ដែកថែប​អ៊ីតាលី​ម៉ាក វី ដែលមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​ទីផ្សារ​យ៉ាង​ទូលំទូលាយ តែងតែ​រៀបចំ​ការចាប់​ឆ្នោត​ផ្សងសំណាង ព្រមទាំង​យុទ្ធនាការ​លើកទឹកចិត្ត​ផ្សេងៗ ដើម្បី​ជាការ​ដឹងគុណ​ដល់​អតិ​ថិ​ជន ដែល​គាំទ្រ​ផលិតផល​ដែកថែប​អ៊ីតាលី​ម៉ាក វី និង​ម្ចាស់​ដេប៉ូ ដែល​តែងតែ​ជួយ​ជំរុញ​ការលក់​ផលិតផល​នេះ​៕ 






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com