ជាតិ
សង្គមជាតិ
អត្ថបទពាណិជ្ជកម្ម
គិត​មកដល់​ថ្ងៃនេះ យុទ្ធនាការ​«​ទឹកចិត្ត​កម្ពុជា​»​បានប្រគល់​ទឹកបរិសុទ្ធ​កម្ពុជា ៣ ៧៣០​កេស ជូន​មន្ត្រីនគរបាល​ចម្រុះ​
15, Sep 2020 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ដែល​ផ្តួចផ្តើមឡើង​ដោយ​ទឹកបរិសុទ្ធ កម្ពុជា នៅតែ​បន្ត​បេសកកម្ម​សប្បុរសធម៌រ​បស់​ខ្លួន ដោយ​ចុះ​បរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ដល់​នគរបាល​ចម្រុះ​នៅ​ទូទាំងប្រទេស ដែល​គិត​មកដល់​ថ្ងៃនេះ​បាន​ចំនួន​៣៧៣០​កេស​ហើយ​។ នៅសល់​ប្រមាណ​ជា​១៧០០០​កេស​ទៀត សម្រាប់​ចែកជូន​កងកម្លាំង​សមត្ថកិច្ច​បន្ត​។ 
 
​សកម្ម​ភាពចុះ​ប្រគល់​ទឹកបរិសុទ្ធ កម្ពុជា ជូន​នគរបាល​ចម្រុះ​នឹង​បន្តធ្វើ​រហូតដល់​អស់​ចំនួន​ជាង​២​ម៉ឺន​កេស ។ បេសកកម្ម​នេះ​មាន​គោលបំណង​ចែករំលែក​ក្តី​ស្រលាញ់ និង​អរគុណ ដល់​នគរបាល​ចម្រុះ​ជាពិសេស ដែល​ខិតខំ​បំពេញ​កាតព្វកិច្ច​ជា​រៀងរាល់ថ្ងៃ​។ យុទ្ធនាការ ទឹកចិត្ត​កម្ពុជា កន្លងមក ក៏​ធ្លាប់បាន​ចូលរួម​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​ធំៗ​ជាច្រើន មន្ត្រីនគរបាល​ចម្រុះ និង​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះ​ទុរភិក្ស​ផងដែរ​។​
 
​យុទ្ធនាការ ទឹកចិត្ត​កម្ពុជា សម្រាប់​នគរបាល​ចម្រុះ​បានចាប់ផ្តើម​ឡើង​តាំងពីដើម​ខែសីហា ឆ្នាំ​២០២០ និង​បន្ត​រហូតដល់​ខែធ្នូ ដំណាច់ឆ្នាំ​២០២០​នេះ​៕ 









(​អត្ថបទ​ពាណិជ្ជកម្ម​) 



 

© រក្សាសិទ្ធិដោយ thmeythmey.com