COVID-19
អត្ថបទពាណិជ្ជកម្ម
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម​.​ក ផ្ញើ​សារ​ជូនពរ​អតិថិជន និង​ភាគី​ពាក់ព័ន្ធ​ក្នុងឱកាស​បុណ្យ ភ្ជុំបិណ្ឌ​
15, Sep 2020 , 12:45 pm        
រូបភាព
នាឱកាស បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ នេះ គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម​.​ក សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន ភាគ​ទុ​និក ក្រុមប្រឹក្សាភិបាល បុគ្គលិក និយោជិត​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ចូលរួម​អនុវត្ដ​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម​.​ក  ក៏​មិន​ភ្លេច​អរគុណ ចំពោះ​អតិថិជន​ទាំងអស់​របស់ខ្លួន ដែល​តែងតែ​គាំទ្រ​ផលិតផល និង​សេវា​របស់​ប្រា​សាក់ ពិសេស​សូម​គោរព​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ធនាគារជាតិ​នៃ​កម្ពុជា និង​អាជ្ញាធរ​ដែនដី ដែល​តែងតែ​គាំទ្រ​ប្រតិបត្តិការ​របស់​ប្រា​សាក់​។​
 
​ទន្ទឹមគ្នានេះ សូម​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​សាសនា​ដ៏​ធំ​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ ស្របតាម វិធានការ​សុវត្ថិភាព​សុខភាព​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៃ​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​សេចក្ដីណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា និង​សូមឱ្យ​ការធ្វើដំណើរ​កំសាន្ត​ជិត​ឆ្ងាយ​របស់លោក​អ្នក​ប្រកប​តែ​សុខ​សុវត្ថិភាព​។​
 
​សូម​អនុមោទនា​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤! ក្នុងនាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម​.​ក គណៈ​គ្រប់គ្រង​ប្រា​សាក់ សូម​គោរព​ជូនពរ​ចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី នាង​កញ្ញា ព្រមទាំង​ក្រុមគ្រួសារ ជួបប្រទះ​តែ​បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ សុភមង្គល និង​រីកចម្រើន​ជាមួយគ្នា​ជានិច្ច​និរន្តរ៍ និង​សមប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com