ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អន្តរជាតិ
អាល្លឺម៉ង់ ផ្ដល់ហិរញ្ញប្បទានជាង៩លានដុល្លារដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងខេត្ត-រាជធានីចំនួន៥
× ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ ផ្ដល់ហិរញ្ញប្បទានជាង ៩លានដុល្លារអាមេរិក (៨លានអ៊ឺរ៉ូ) ដល់សហគ្រាសធុនតូច និងមធ្យម ដែលផ្ដោតសំខាន់លើវិស័យឧស្សាហកម្ម កសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ និងការបណ្ដុះបណ្ដាលបច្ចេកទេស ដោយបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០។
ប្រភពដដែល បញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងជាង ៩ លានដុល្លារ សម្រាប់កម្មវិធីរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ នេះ នឹងត្រូវអនុវត្តនៅក្នុងរាជធានី-ខេត្ត គោលដៅចំនួន៥ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។
លោក សាសឆា (Sascha) លេខាទី១ ទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការ នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា អាល្លឺម៉ង់ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន តាមរយៈកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា។
យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ២០១៩ អាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងដល់ប្រទេសកម្ពុជា ជាង៦៤០លានដុល្លារ ស្មើប្រមាណ ៣ភាគរយ នៃទំហំហិរញ្ញប្បទានទាំងអស់ ដោយមិនរាប់បញ្ចូលទាំងហិរញ្ញប្បទាន តាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បណ្តាញអង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុបនោះឡើយ៕
កិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋាភិបាលអាល្លឺម៉ងនិងកម្ពុជាស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាពកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០។ រូបថត៖ CDC
សាសឆា (Sascha) លេខាទី១ ទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅក្នុងកិច្ចប្រជុំស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាព។ រូបថត៖ CDC
Tag:
SME
សេដ្ឋកិច្ច
សហគ្រាស
កសិ-ឧស្សាហកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com