ជាតិ
សង្គមជាតិ
អាជ្ញាធរ​ផ្អាក​ទីតាំង​ស្ដុក និង​ផលិត​គ្រឿងសម្អាង​មួយកន្លែង ក្រោយ​រកឃើញ​គ្រឿងសម្អាង​៥៥​តោន​
15, Sep 2020 , 4:19 pm        
រូបភាព
ភ្នំពេញ​៖ អាជ្ញាធរ​បាន​ផ្អាក​បណ្ដោះអាសន្ន​ទីតាំង​ស្តុក និង​ផលិត​គ្រឿងសម្អាង​មួយកន្លែង ស្ថិត​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ក្រោយ​រកឃើញ​ផលិតផល​គ្រឿងសម្អាង​ចំនួន ៥៥​តោន​។ ក្នុងចំណោម ផលិតផល​គ្រឿងសម្អាង​ប្រមាណ ៥៥​តោន​នេះ មាន​ប្រមាណ ២១ តោន ត្រូវបាន​វេច​ខ្ចប់​រួច និង​សម្បក​វេច​ខ្ចប់​ប្រមាណ ៣៤ តោន​។


 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ផ្អាក​ទីតាំង​គ្រឿងសំអាង​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា  ដោយមាន​ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មន្ត្រី​មន្ទីរ​សុខាភិបាល​រាជធានី និង​អាជ្ញាធរ​ដែនដី​។​
​យ៉ាងណាក៏ដោយ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ មិនបាន​បញ្ជាក់​មូលហេតុ​ផ្អាក​ទីតាំង​ស្តុក និង​ផលិត​គ្រឿងសំអាង​នេះនោះ​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com