តារាចម្រៀង Nikki Nikki និង ផ្សារទំនើប ជីប ម៉ុង ផ្ដល់បណ្ណបញ្ចុះតម្លៃ៥០ភាគរយ ចំនួន៩០០សន្លឹកសម្រាប់អាហារនិងភេសជ្ជៈ
អត្ថបទពាណិជ្ជកម្ម
តារាចម្រៀង Nikki Nikki និង ផ្សារទំនើប ជីប ម៉ុង ផ្ដល់បណ្ណបញ្ចុះតម្លៃ៥០ភាគរយ ចំនួន៩០០សន្លឹកសម្រាប់អាហារនិងភេសជ្ជៈ
16, Sep 2020 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង និងភោជនីយដ្ឋាន រួមទាំងហាងតែគុជល្បីៗ បានសហការជាមួយតារាចម្រៀង Original ដ៏ល្បីគឺកញ្ញា Nikki Nikki ដើម្បីផ្តល់ការបញ្ចុះតម្លៃ៥០ភាគរយ  ជូនអតិថិជន សម្រាប់ការញ៉ាំអាហារ និងភេសជ្ជៈទំាងអស់ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូកសិនធើ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។
 
លោកស្រី លី សុខឆេង អគ្គនាយិការងនៃផ្សារទំនើប ជីប ម៉ុង ម៉ល បានមានប្រសាសន៍ថា៖«កម្មវិធីផ្តល់ជូនពិសេសនេះ ធ្វើឡើងដើម្បីអបអរសាទរបុណ្យភ្ជុំបិណ្ឌជាមួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសអតិថិជន ដែលនិយមអញ្ជើញមកពិសាអាហារនៅហាងល្បីៗក្នុងមណ្ឌលផ្សារទំនើបទាំង២ផង និងដើម្បីផ្ដល់ឱកាសពិសេសជូនលោកលោកស្រី ដែលមិនមានដំណើរកម្សាន្តទៅតាមខេត្ត អាចជួបជុំក្រុមគ្រួសារទទួលទានអាហារថ្ងៃត្រង់ ឬល្ងាច កម្សាន្តសប្បាយ ជាមួយការផ្តល់ជូនដ៏ពិសេសនេះ»។ 
 

លោកស្រីបញ្ជាក់ផងដែរថា ការផ្តល់ជូននេះគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ។ អតិថិជន៩០០នាក់ដំបូង នឹងទទួលបានបណ្ណបញ្ចុះតម្លៃ៥០ភាគរយ សម្រាប់មណ្ឌលផ្សារទាំង២ ដោយចំនួនបណ្ណនេះនឹងត្រូវបែងចែក២០០បណ្ណក្នុង១ថ្ងៃ សម្រាប់ ជីប ម៉ុង ណូរ៉ូ ម៉ល និង១០០បណ្ណ ក្នុង១ថ្ងៃសម្រាប់ ជីប ម៉ុង បាក់ទូកសិនធើ។ 
 
ចំណែកហាងល្បីៗដែលលោក លោកស្រីអាចប្រើប្រាស់បណ្ណនេះបាន រួមមាន ភោជនីយដ្ឋាន Banana Leaf, Sukiyaki, Sakura Buffet, Dim Sum Emperor, Mikasa Sushi & Fusion, On-the-table, Ganh, E&M, Noir Café, Fire Tiger, Chat time, Shaychiizu, An Cha, THE ALLEY, DAKASI, និង San Chen ដោយគ្រាន់តែប្រគល់បណ្ណនេះទៅអ្នកទូទាត់វិក្កយបត្រ និងទទួលបានការបញ្ចុះតម្លៃភ្លាម៕
 







 ‬

(អត្ថបទពាណិជ្ជកម្ម)

 

© រក្សាសិទ្ធិដោយ thmeythmey.com