ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ព្យាបាល​ជំងឺ​គ្រុន​ផ្ដាសាយធំ​កាន់តែ​ឆាប់រហ័ស ជាមួយ​រូបមន្ត​ធម្មជាតិ​ទាំងនេះ​
17, Sep 2020 , 8:59 pm        
រូបភាព
​ចង់​ព​ន្លឿ​ន​រយៈពេល​ជាសះស្បើយ​នៃ​ជំងឺ​គ្រុន​ផ្ដាសាយធំ​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ព្យាបាល​អាកា​រៈ​នៃ​ជំងឺ​ផ្ដាសាយធំ​បាន​យ៉ាង​ឆាប់រហ័ស ៖

 
១. ខ្ទឹមស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឹ​គ្រាន់តែ​រួមបញ្ចូល​ខ្ទឹមស​ក្នុង​របប​អាហារ ឬ​ហាន់​ខ្ទឹមស​ជា​បន្ទះៗ​រួច​ទំពារ​តែម្ដង​។ អ្នក​ក៏​អាច​ហាន់​ខ្ទឹមស​ជា​ដុំ​តូចៗ​រួច​លេប​វា​ទាំងមូល​ជាមួយ​ទឹក​។​
 
២. ស៊ុប​មាន់​
 
​ស៊ុប​មាន់​ជួយ​បំពេញ​សារធាតុ​រាវ​បន្ថែម​ដល់​រាងកាយ ហើយក៏​ផ្ដល់នូវ​ប្រូតេអ៊ីន​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ទប់​ទល់នឹង​មេរោគ​ឆ្លង​ផងដែរ​។ ការទទួល​ទាន​ស៊ុប​មាន់​អាចជួយ​បន្ថយ​សីតុណ្ហភាព​រាងកាយ​និង​បណ្ដេញ​ជាតិពុល​គួរឱ្យកត់សម្គាល់​។​
 
៣. ខ្ញី​
 
​ក្រៅពី​រួមបញ្ចូល​ខ្ញី​ក្នុង​របប​អាហារ​ហើយ​នោះ អ្នក​ក៏​អាច​ទទួលទាន​តែ​ខ្ញី​បាន​ពេញ​មួយថ្ងៃ​ផងដែរ​។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ក្នុង​តែ​ខ្ញី​ដើម្បី​បង្កើន​រសជាតិ និង​ប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​អាកា​រៈ​នៃ​ជំងឺ​ផ្ដាសាយធំ​។​
 
៤. ទឹកឃ្មុំ​
 
​ទឹកឃ្មុំ​មាន​លក្ខណៈសម្បត្តិ​ប្រយុទ្ធប្រឆាំង​បាក់តេរី​ដែល​ល្អ​ណាស់​សម្រាប់​ព​ន្លឿ​ន​រយៈពេល​ជាសះស្បើយ​នៃ​ជំងឺ​ផ្ដាសាយធំ​។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​និង​ក្រូចឆ្មារ​ក្នុង​តែ​ដើម្បី​បំបាត់​អា​ការៈឈឺ​បំពង់ក​។ ទោះជា​យ៉ាងណា​ទឹកឃ្មុំ​មិនត្រូវ​បាន​ណែនាំ​សម្រាប់​ក្មេង​ក្រោម​អាយុ ១ ឆ្នាំ​ឡើយ​។​
 
៥. ទទួលទាន​វីតាមីន C ឱ្យបាន​គ្រប់គ្រាន់​
 
​នៅពេល​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ​នោះ​យើង​ងាយ​នឹង​ប្រឈមមុខ​ជាមួយ​បញ្ហា​សុខភាព​ជាច្រើន ពិសេស គឺ​ជំងឺ​ផ្ដាសាយ​។ ដូច្នេះ​កំឡុងពេល​ជួបប្រទះ ឬ​ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្ដាសាយ ចូរ​ព្យាយាម​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។ នេះ​ក៏​ព្រោះតែ​វីតាមីន C គឺ​ដើរតួនាទី​យ៉ាង​ចាំបាច់​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ឱ្យ​រឹងមាំ​។​
 
៦. រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​
 
​នៅពេល​ផ្ដាសាយ​អ្នក​ចាំបាច់​ត្រូវ​រក្សា​សំណើម ឬ​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​រាងកាយ​ដើម្បី​ឆាប់​ជាសះស្បើយ​។ នេះ​ក៏​ព្រោះតែ​រាងកាយ​ងាយ​ជួបប្រទះ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ណាស់ ជាពិសេស​បើ​ជំងឺ​ផ្ដាសាយ​មាន​អម​មក​ជាមួយនឹង​អាកា​រៈ​ក្អួត ឬ​រាគ​។ ម្យ៉ាងវិញទៀត​ប្រសិនបើ​ខ្វះ​ជាតិ​ទឹក​រាងកាយ​នឹង​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ពពួក​វីរុស​ឡើយ​។ ការទទួល​ទាន​ទឹក​ពី ៨ ទៅ ១០ កែវ ឬ​ច្រើនជាង​នេះ​អាចជួយ​ឱ្យ​អ្នក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផ្ដាសាយ​។​
 
៧. ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​
 
​ប្រសិនបើ​ជំងឺ​ផ្ដាសាយ​ធ្វើឱ្យ​អ្នក​ឈឺបំពង់ក​ដែរនោះ​ការ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល គឺ​ប្រសើរ​ណាស់​ដើម្បី​បំបាត់​ការ​រលាក​ក្នុង​បំពង់ក​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រំលាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​ឱ្យបាន ៤ ដង​ក្នុង​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com