ខ្យល់មូសុងនិរតី នឹងបក់មកកម្ពុជា ពីថ្ងៃ១៦ដល់ថ្ងៃ១៨កញ្ញា
ជាតិ
សង្គមជាតិ
ខ្យល់មូសុងនិរតី នឹងបក់មកកម្ពុជា ពីថ្ងៃ១៦ដល់ថ្ងៃ១៨កញ្ញា
16, Sep 2020 , 2:12 pm        
រូបភាព
កម្ពុជានឹងរងសម្ពាធពីខ្យល់មូសុងនិរតីដែលវិវត្តជាកូនព្យុះចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០។ កូនព្យុះនេះនឹងជះឥទ្ធិពលលើតំបន់តាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកណ្តាល តំបន់ជួរភ្នំដង់រែក តំបន់ខ្ពង់រាបឦសាន និងនៅតាមតំបន់មាត់សមុទ្រ ជាដើម ដែលតម្រូវឱ្យប្រជាជនយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពធ្វើដំណើរក្នុងតំបន់ទាំងនេះ។


សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុ នៅថ្ងៃទី១៥ខែកញ្ញា បានឱ្យដឹងថា សម្ពោធទាបមានសម្មភាពលើសមុទ្រប៉ាស៊ីហ្វិចនិងវិវត្តខ្លួនជាបន្តបន្ទាប់រហូតក្លាយជាកូនព្យុះបក់ឆ្លងកាត់ប្រទេសហ្វីលីពីន។ ព្យុះនេះនឹងបន្តដំណើររហូតដល់ឈូងសមុទ្រតុងកឹង រួចចូលទៅប្រទេសវៀតណាមភាគកណ្តាល កៀកព្រំប្រទល់ភាគខាងជើង។ 
 
ដោយប្រទេសកម្ពុជាត្រូវរងសម្ពោធទាបរបស់កូនព្យុះនេះ ប្រជាពលរដ្ឋដែលស្ថិតនៅតាមបណ្តាលខេត្តទាំងនេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើង។
តំបន់ផ្លូវទឹក និងជាប់ជួរភ្នំ អាចបង្កឡើយដោយសារជំនន់ទឹកភ្លៀង ជាដើម។ ចំពោះអ្នកដំណើរ និងអ្នកនេសាទតាមសមុទ្រ អាចមានភ្លៀងខ្យល់ និងរលកសមុទ្យដែលមានកម្ពស់ខ្ពស់ពិសេសចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២១ខែកញ្ញា។ 
 
នៅតំបន់វាលទំនាបកណ្តាល ស៊ីតុណ្ហភាពអប្បរមា ចាប់ពី ២៤ ២៦អង្សា និងស៊ីតុណ្ហភាពអតិបរមាពី ៣០ ៣៣ អង្សា។ នៅថ្ងៃទី១៦ ១៨ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រឹតបរិមាណពីតិចទៅបង្គួរ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ ក្នុងកម្រឹតបរិមាណពីបង្គួរទៅច្រើន។
នៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន ស៊ីតុណ្ហភាពអប្បរមាចាប់ពី២៤ ២៦ អង្សា និងសីតុណ្ហភាពអតិបរិមាពី២៨ ៣០អង្សា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកំរឹតពីមធ្យមទៅបង្គួរ។
 
នៅតំបន់មាត់សមុទ្រ ស៊ីតុណ្ហភាពអប្បរមាចាប់ពី២៥ ២៧អង្សា និងស៊ីតុណ្ហភាពអតិបរិមាពី២៨ ៣០ អង្សា នឹងអាចមានភ្លៀងធ្លាក់ពីកម្រឹតពីមធ្យមទៅច្រើន៕
 

Tag:
 កូនព្យុះ
  មូសុង
  ភ្លៀង
  ខ្យល់
© រក្សាសិទ្ធិដោយ thmeythmey.com