ជាតិ
សង្គមជាតិ
CDC អនុម័តគម្រោងវិនិយោគ២ មានទំហំទឹកប្រាក់ប្រមាណ៨លានដុល្លារ
16, Sep 2020 , 2:37 pm        
រូបភាព
ដោយ:
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តសំណើសុំគម្រោងវិនិយោគ២គម្រោង ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ គម្រោតវិនិយោទុកទាំង២នេះ មានទំហំទឹកប្រាក់សរុបប្រមាណ៨លានដុល្លារ។

 
ព័ត៌មានពី CDC ដែលផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា គម្រោងវិនិយោគទាំងនេះ គឺ ទី១ ក្រុមហ៊ុន JIN XINSENG (CAMBODIA) CO.,LTD និង ទី២ ក្រុមហ៊ុន G.C.H INTERNATIONAL TRADE CO.,LTD។ 
 
ក្រុមហ៊ុន JIN XINSENG (CAMBODIA) CO.,LTD គ្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព ទ្រនាប់កអាវ ស្កុត និងខារអំបោះ មានទីតាំងវិនិយោគស្ថិតក្នុងសួនឧស្សាហកម្ម វៀងស៊ុន អគារ A ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងវិនិយោគនេះ មានទំហំទឹកប្រាក់ប្រមាណ៥លានដុល្លារអាមេរិក។ 
 
ចំណែក ក្រុមហ៊ុន G.C.H INTERNATIONAL TRADE CO.,LTD គ្រោងង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គម្រោងនេះមានទំហំវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក។ 
 
CDC វាយតម្លៃថា ភាពវិជ្ជមាននៃការបង្កើតគម្រោងវិនិយោគនេះ ជាផ្នែកមួយចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបង្កើនប្រាក់ចំណូលដល់ពលរដ្ឋកម្ពុជា។ ដោយឡែកក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ការបង្កើតឱកាសការងារជូនពលរដ្ឋជាកត្តាសំខាន់បំផុត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com