ជាតិ
បុណ្យភ្ជុំបិណ្ឌ
ក្រសួងទេសចរណ៍​៖ ភ្ញៀវទេសចរ​ជិត ២២​ម៉ឺន​នាក់​ដើរ​កម្សាន្ត​ទូទាំងប្រទេស​ក្នុង​ថ្ងៃ​ទីមួយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
17, Sep 2020 , 3:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធី​ភ្ជុំបិណ្ឌ​ថ្ងៃ​ទីមួយ ទេសចរ​បាន​ដើរ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា​ទូទាំងប្រទេស​កម្ពុជា ជិត​២២​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​មាន​ទេសចរ​បរទេស​ជិត​២​ពាន់​នាក់​។ នេះ​បើតាម​ស្ថិតិ​ចំនួន​ភ្ញៀវទេសចរ​របស់​ក្រសួងទេសចរណ៍​។​


​របាយការណ៍​ដដែល បន្ថែមថា នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ទេសចរ​ជាតិ​-​អន្តរជាតិ​ចំនួន ២១៧ ៩៣២​នាក់​បាន​ទៅ​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍​។ ក្នុងនោះ ខេត្ត​ចំនួន​៦ បានទទួល​ភ្ញៀវទេសច​រលើ​ស​១.៥​ម៉ឺន​នាក់​ឲ្យ​ទៅ​កម្សាន្ត​។ រីឯ ខេត្តកណ្ដាល មាន​ទេសចរ​ជាង ២​ម៉ឺន​នាក់ ខេត្តបាត់ដំបង និង​ខេត្តកំពត មាន​ទេសចរ​ជិត ២​ម៉ឺន​នាក់  និង​ខេត្តសៀមរាប មាន​ទេសចរ  ជាង​១.៧​ម៉ឺន​នាក់​។ ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ឆ្នាំង មាន​ទេសចរ​ប្រមាណ​១.៦​ម៉ឺន​នាក់  ។​
 
​ក្រសួងទេសចរណ៍ បញ្ជាក់ថា ស្ថានភាព​ទេសចរណ៍​មាន​ភាពល្អប្រសើរ ទាំង​ផ្នែក​សន្តិសុខ និង​សណ្ដាប់ធ្នាប់​។ ចំណែក​វិធាន​សុវត្ថិភាព ក៏​ត្រូវបាន​អនុវត្ត​នៅតាម​រមណីយដ្ឋាន​នានា​ល្អ​ផងដែរ​៕
 





 រួបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍១

© រក្សាសិទ្ធិដោយ thmeythmey.com