ជាតិ
សង្គមជាតិ
អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្សារ​សំរោង​យ៉ោ​ង យ៉ាង​សន្ធោរ​សន្ធៅ ស្ថិត​លើផ្លូវ​ជាតិ​លេខ​២
17, Sep 2020 , 10:19 pm        
រូបភាព
នៅ​ម៉ោង​ប្រមាណ​ជាង​៧​យប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ អគ្គិភ័យ កំពុង​ឆាបឆេះ​ផ្សារ​សំរោង​យ៉ោ​ង យ៉ាង​សន្ធោរ​សន្ធៅ ស្ថិត​លើផ្លូវ​ជាតិ​លេខ​២ ក្នុងស្រុក​បាទី ខេត្តតាកែវ ខណៈ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​នាយកដ្ឋាន​នគ​របាល​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាលជាតិ ជាច្រើន​គ្រឿង​កំពុង​អន្តរាគមន៍​ផងដែរ​។



​បើតាម​នាយកដ្ឋាន​នគ​របាល​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាលជាតិ នៅ​ម៉ោង​៩​យប់​ថ្ងៃទី​១៧ ខែកញ្ញា ក្រុម​ជំនាញ​ពន្លត់​អគ្គិភ័យ កំពុង​ចេញ​អន្តរាគមន៍ និង​បាន​គ្រប់គ្រង​អគ្គិភ័យ​ជាង​៨០​ភាគរយ​៕    
 




© រក្សាសិទ្ធិដោយ thmeythmey.com