ចំនួនអ្នកឆ្លងកូវីដ-១៩លើពិភពលោក ឡើងដល់ជាង៣០លាននាក់ហើយ
COVID-19
អន្តរជាតិ
ចំនួនអ្នកឆ្លងកូវីដ-១៩លើពិភពលោក ឡើងដល់ជាង៣០លាននាក់ហើយ
18, Sep 2020 , 7:59 am        
រូបភាព
ដោយ: រួបរួម
អ្នកឆ្លង COVID-19 ឡើងដល់ជាង៣០លាននាក់ហើយ ដោយគិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញានេះ។ ក្នុងចំណោមករណីឆ្លងលើពិភពលោកនោះ អ្នកជំងឺជាង៩៥ម៉ឺននាក់ បានស្លាប់ និងជាង២២លាននាក់ បានជាសះស្បើយ។



ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក៖ ជិត៦.៩លានករណី
២. ឥណ្ឌា៖ ជាង៥.២លានករណី
៣. ប្រេស៊ីល៖ ជិត៤.៥លានករណី
៤. រុស្ស៊ី៖ ជាង១លានករណី
៥. បេរូ៖ ជាង៧៤ម៉ឺនករណី

ប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេ៖

១. សហរដ្ឋអាមេរិក៖ ជាង២០ម៉ឺននាក់
២. ប្រេស៊ីល៖ ជាង១៣.៥ម៉ឺននាក់
៣. ឥណ្ឌា៖ ជាង៨.៤ម៉ឺននាក់
៤. ម៉ិកស៊ិក៖ ជិត៧.២ម៉ឺននាក់
៥. ចក្រភពអង់គ្លេស៖ ៤.២ម៉ឺននាក់

អាស៊ាន៖
១. ហ្វីលីពីន៖ ជិត២៨ម៉ឺនករណី (ស្លាប់៤៧៨៥)
២. ឥណ្ឌូណេស៊ី៖ ជាង២៣ម៉ឺនករណី (ស្លាប់៩២២២)
៣. សិង្ហបុរី៖ ជិត៥.៨ម៉ឺនករណី (ស្លាប់២៧)
៤.ម៉ាឡេស៊ី៖ ជាង១ម៉ឺនករណី (ស្លាប់១២៨)
៥. មីយ៉ាន់ម៉ា៖ ៤០៤៣ករណី (ស្លាប់៦០)
៦.ថៃ៖ ៣៤៩០ករណី (ស្លាប់៥៨)
៧. វៀតណាម៖ ១០៦៦ករណី (ស្លាប់៣៥)
៨. កម្ពុជា៖ ២៧៥ករណី
៩. ព្រុយណេ៖ ១៤៥ករណី (ស្លាប់៣)
១០. ឡាវ៖ ២៣ករណី៕


© រក្សាសិទ្ធិដោយ thmeythmey.com