ជាតិ
ភ្ជុំបិណ្ឌ៖ គ្រោះថ្នាក់ចរាចរណ៍ជាង២០លើកសម្លាប់មនុស្ស១៤នាក់ និងរបួសជិត៥០នាក់
18, Sep 2020 , 12:19 pm        
រូបភាព
ភ្នំពេញ៖ ក្នុងរយៈពេល២ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន២១លើក បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន១៤នាក់ និងរបួស៤៦នាក់។ នេះបើតាមរបាយការណ៍របស់នាយកនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ។



ក្នុងរបាយការណ៍បន្ថែមថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ ដោយសារតែអ្នកបើកបរមិនគោរពសិទ្ធិគ្នា ប្រជែងគ្នា មិនប្រកាន់ស្ដាំ បើកបរដោយលើសល្បឿនកំណត់ ងងុយ និងបើកបរដោយផឹកគ្រឿងស្រវឹង៕ 
 

Tag:
 ចរាចរណ៍
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com