ជាតិ
ថ្ងៃភ្ជុំបិណ្ឌ និងមុនមួយថ្ងៃ ពលរដ្ឋដើរកម្សាន្តទៅបាត់ដំបង និងសៀមរាប ច្រើនជាងគេ
18, Sep 2020 , 2:29 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល២ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦-១៧ខែកញ្ញា ភ្ញៀវទេសចរជាង ៦៧ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត នៅតាមបណ្ដាខេត្តនានា ដោយខេត្តបាត់ដំបង និងសៀមរាប មានភ្ញៀវទេសចរច្រើនជាងគេ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

 
របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរជាង៦៧២,៧៨៦នាក់ បានទៅកម្សាន្តតាមបណ្ដាខេត្តនានា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន៦៦៧,៥៧០នាក់ និងភ្ញៀវអន្តរជាតិ ចំនួន ៥,២១៦នាក់។ 
 
ដោយឡែក ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តបាត់ដំបង មានជាង៩ម៉ឺននាក់ សៀមរាប ជាង៦ម៉ឺននាក់ ខេត្តកំពង់ឆ្នាំង ព្រះសីហនុ កំពត កណ្ដាល មានជាង៤ម៉ឺននាក់ ខេត្តពោធិ៍សាត់ កែប មានជាង៣ម៉ឺននាក់ និងខេត្តបន្ទាយមានជ័យ មានជាង២ម៉ឺននាក់។ 
 
ក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩នេះ ក្រសួងបានបញ្ជាក់ថា នៅតាមរមណីយដ្ឋានទេសចណ៍ទាំងអស់ បានអនុវត្តវិធានសុវត្ថិភាពយ៉ាងល្អប្រសើរ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com