ពីនេះ ពីនោះ
«អវសាន្ត» ឬ«អវសាន» មួយណាខុសមួយណាត្រូវ?
20, Sep 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ភាពមិនច្បាស់លាស់ក្នុងការប្រើពាក្យ «អវសាន្ត» និង«អវសាន» នៅតែកើតមានដដែល។ មានអ្នកខ្លះប្រើជា«អវសាន្ត»ទៅ ហើយខ្លះទៀតប្រើជា«អវសាន»ទៅ។  ចូរចងចាំថា ពាក្យដែលត្រូវនឹងវចនានុក្រមខ្មែរគឺ «អវសាន»មិនមែន«អវសាន្ត» ទេ។ «អវសាន» ជាទីដែលចប់, ទីបំផុត, ចុងក្រោយ, ចុងបំផុត។ អវសានកាល កាលដែលត្រូវចប់ ឬមរណកាល, អវសានកិច្ច កិច្ចដែលត្រូវចប់។

 
ពាក្យដែលត្រូវមានច្រើនណាស់ តែបែរជាពលរដ្ឋសរសេរខុសទៅវិញ ដោយពាក្យទាំងនោះមានដូចជាព្រាត់ប្រាស,បំផ្លើស, ចរិត, សុបិន,រង់ចាំ,សង្ហារិម,ផាសុកភាពជាដើម។ ដោយខ្មែរយើងខ្លះសរសរពាក្យទាំងនោះខុស ដោយសរសេរជា ព្រាត់ប្រាស់, បំភ្លើស,ចរិក,ចរឹក,ចរឹត,ចារឹត,សុបិន្ត, រងចាំ,សង្ហារឹម,ផាសុខភាពទៅវិញ៕  
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com