កំណាព្យ
ពីនេះ ពីនោះ
គ្រួសារមានវិន័យ ស្រុកមានច្បាប់
20, Sep 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


បទ ព្រហ្មគីតិ
 
គ្រួសារមានវិន័យ មិនបំភ្លៃលៃតាមចាស់
តម្កល់ផលឃើញច្បាស់ ក្រែលក្រៃណាស់ផ្លាស់ឧត្តម។
 
វិន័យទ្រទ្រង់កាយ វិន័យឆ្ងាយកាយក្រៀមក្រំ
ទោះរស់យសមិនសម ចាស់ឲ្យខំសាងវិន័យ។
 
ឯស្រុកត្រូវការច្បាប់ រៀបសណ្តាប់ទើបជោគជ័យ
រដ្ឋរាស្ត្ររស់ផុតភ័យ ខុស ពិន័យតាមទោសទណ្ឌ។
 
ដូចគ្នារាស្ត្រមន្ត្រី ល្មើសគ្មានអ្វីបាំងបំភាន់
លហុទោសព្រហ្មទណ្ឌ រួមរួសរាន់ប្រើផ្លូវច្បាប់។
 
មាគ៌ានីតិរដ្ឋ ធ្វើភ្លេចភ្លាត់ខ្សោយស្រុកយ៉ាប់
គ្រប់គ្នានៅក្រោមច្បាប់ ទើបស្រុកឆាប់រៀបរុងរោចន៍៕
 

© រក្សាសិទ្ធិដោយ thmeythmey.com