ជាតិ
អ្នកនេសាទម្នាក់ បានបាត់ខ្លួនក្នុងហេតុការណ៍លិចទូក នៅកោះកុង
20, Sep 2020 , 10:46 am        
រូបភាព
រូបភាព​ពី​នគរបាល​ជាតិ
រូបភាព​ពី​នគរបាល​ជាតិ
ភ្នំពេញ៖ បុរសម្នាក់ជាម្ចាស់ទូកនេសាទបានបាត់ខ្លួន ដោយសារលិចទូក កាលពីម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ កញ្ញា  នៅចំណុចភូមិចំការលើ ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។ 


 
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖«ករណីទូកនេសាទនេះ គឺលិចទូកនេសាទតែមួយគ្រឿងទេ ដែលមានសមាជិកពីរនាក់ ។ ម្នាក់បានជួយសង្រ្គោះទាន់ពេលវេលា និងម្នាក់ទៀតបាត់ខ្លួន»។
 
លោកស្រី មិថុនា ភូថង បានប្រាប់សារព័ត៌មានថ្មីៗថា ជនរងគ្រោះមិនទាន់រកឃើញនៅឡើយហើយសមត្ថកិច្ច នៅតែបន្តការស្វែងរកជនរងគ្រោះមកទល់ពេលនេះ។
 
ក្រៅពីបញ្ជាក់ពីប្រតិបត្តិការរបស់អាជ្ញាធរ អភិបាលខេត្តកោះកុងរូបនេះ ក៏អំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ បង្កើនប្រុងប្រយ័ត្ន និងផ្អាកការនេសាទ ក្នុងអំឡុងកម្ពុជាកំពុងទទួលរងនូវព្យុះនូល ដែលកើតឡើង ចាប់ពីថ្ងៃទី១៨-២០ កញ្ញានេះ ឥទ្ធិពលព្យុះនូល ធ្វើឲ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើន ដែលបណ្ដាលឲ្យខេត្តមួយចំនួន មានការជន់លិច ជាពិសេសខេត្តនៅតំបន់មាត់សមុទ្រ និងតំបន់ខ្ពង់រាបឦសាន រួមទាំងជួរភ្នំដងរែក៕ 
 

Tag:
 អាកាសធាតុ
  ទូកនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com