កំណាព្យ
ជាតិ
រួមប្រឹងជាងមុន ២០ ភាគរយ!
20, Sep 2020 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ


បទ គោព័ទ្ធស្នឹង
 
ជាជាតិមួយដែរខ្មែរអើយរឹង
រឹងរស់កុំពឹងគេគ្រប់គ្រា
គ្រានេះដល់ល្មមព្រមវេលា
លាលែងលូនវារក្រោកប្រែងប្រឹង។
 
ប្រឹងរៀនហ៊ានរស់ទោះបាត់ម្ភៃ
ម្ភៃបាត់ចាត់លៃកុំព្រួតខឹង
ខឹងកុំបញ្ឆេះគួរចេះថ្លឹង
ថ្លឹងថ្លែងឲ្យដឹងឌឺដៀលឈប់។
 
ឈប់ដៀលឌឺដងល្បងត្រួសត្រាយ
ត្រាយត្រៀមវែងឆ្ងាយរាយរកទប់
ទប់ម្ភៃភាគរយដែលគេឈប់
ឈប់ឲ្យក៏គ្រប់យើងរស់បាន។
 
បានពីកម្លាំងតាំងច្បាំងច្បាស់
ច្បាស់រួមក្មេងចាស់សាងស្រុកថ្កាន
ថ្កានឈប់ពឹងគេរេរស់បាន
បានបាត់ក៏បាន EBA៕
 

© រក្សាសិទ្ធិដោយ thmeythmey.com