ជាតិ
រយៈពេល១៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានអគ្គិភ័យកើតឡើង២៦លើក អគ្គិភ័យកើតឡើងនៅអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ (រូបពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ)
× ភ្នំពេញ៖ រយៈពេល១៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី៣ដល់១៨ កញ្ញានេះ មានអគ្គិភ័យ២៦លើកនៅទូទាំងប្រទេស ដែលភាគច្រើនគឺបណ្ដាលមកពីភ្លើងទៀនធូប និងឆ្លងចរន្តអគ្គិសនី។ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២០កញ្ញា ឆ្នាំ២០២០។
អគ្គិភ័យទាំង២៦លើកនេះ បណ្ដាលឲ្យឆេះ តូបលក់ដូរពលរដ្ឋអស់២៣០តូបតូចៗ, ផ្ទះ១៧ខ្នង, កុដិ២ខ្នង, សាលាឆាន់១ខ្នង រួមទាំងរោងសិប្បកម្ម រោងចក្រ យានដ្ឋាន ៣កន្លែង។ ក្រៅពីនេះ ក៏ឆេះរថយន្តនិងម៉ូតូ៤គ្រឿងបន្ថែមទៀតផងដែរ។ អគ្គិភ័យនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បើធៀបនឹងឆ្នាំ២០១៩ គឺមានការថយចុះ៣លើក ពោលគឺឆ្នាំ២០១៩ មានករណីអគ្គិភ័យ២៣លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com