ជាតិ
សេដ្ឋកិច្ច
ទេសចរជិត១៤០០នាក់ ដែលជាប់លើកោះក្នុងខេត្តព្រះសីហនុ បានមកដល់ទីសុវត្ថិភាពហើយ!
20, Sep 2020 , 5:38 pm        
រូបភាព
 រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
ប្រតិបត្តិការដឹកជញ្ជូនភ្ញៀវទេសចរចំនួន ១៣៩១នាក់ ដែលជាប់នៅលើកោះនានាក្នុងខេត្តព្រះសីហនុ ដែលចាប់ផ្តើមតាំងពី១០ព្រឹកថ្ងៃទី២០ កញ្ញា បានបិទបញ្ចប់ហើយ នៅម៉ោង៣ និង៣០នាទីរសៀល ថ្ងៃដដែលនេះ។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ។


 
របាយការណ៍នេះ បញ្ជាក់ថា ភ្ញៀវទេសចរដែលជាប់គាំងនៅលើកោះ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះសង្សារ រយៈពេល២យប់ ៣ថ្ងៃ សរុបចំនួន ១៣៩១នាក់នោះ បានត្រឡប់មកដល់ដីគោកវិញ ហើយមានសុវត្ថិភាពទាំងអស់គ្នា។ តាមរបាយការណ៍ដដែល អាជ្ញាធរបានប្រើប្រាស់កាណូតល្បឿនលឿន ចំនួន១៨គ្រឿង ដើម្បីដឹកអ្នកទេសចរដែលជាប់គាំងនៅលើកោះទាំងអស់សរុបចំនួន ២៦ជើង។
 
សូមជម្រាបថា ភ្ញៀវទេសចរដែលជាប់នៅលើកោះមានសរុប ១ ៣៩១នាក់ (ស្ត្រី៥៩៥នាក់ និងក្មេងអាយុក្រោមអាយុ១៥ឆ្នាំ ចំនួន១០៩នាក់) ក្នុងនោះភ្ញៀវបរទេសចំនួន៣៧៣នាក់។ 
ឥទ្ធិពលព្យុះទី១១ ឈ្មោះនូល បានបណ្ដាលឲ្យមានខ្យល់កន្ទ្រាក់ ជាមួយភ្លៀងផ្គរខ្លាំង ដូច្នេះដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរ អាជ្ញាធរខេត្តបានផ្អាកការចេញចូល ដែលជាហេតុធ្វើឲ្យមនុស្សជិត១៤០០នាក់ត្រូវជាប់នៅលើកោះដូច្នេះ៕
 

រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ


Tag:
 ទេសចរ
 កោះ
 ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com