កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ចាញ់ភ្ញៀវ Liverpool ក្រោយពេល Son និង Kane រួមគ្នាបំបាក់ Southampton
21, Sep 2020 , 9:32 am        
រូបភាព
Son (ស្តាំ) និង Kane នាំឲ្យ Spurs ឈ្នះ Southampton ៥-២ នាជំនួប Premier League កាលពីថ្ងៃអាទិត្យ។ រូបថត AFP
Son (ស្តាំ) និង Kane នាំឲ្យ Spurs ឈ្នះ Southampton ៥-២ នាជំនួប Premier League កាលពីថ្ងៃអាទិត្យ។ រូបថត AFP
ដោយ: ថ្មីៗ
នាជំនួប Premier League កាលពីថ្ងៃអាទិត្យ Chelsea ដែលមានគ្នាត្រឹម១០នាក់ចាប់ពីចុងតង់ទី១ បានរងបរាជ័យ ២-០ ដោយសារក្រុមភ្ញៀវ Liverpool ក្រោយពេលដែល Son និង Kane សហការគ្នាយ៉ាងល្អក្នុងជ័យជម្នះ ៥-២ លើម្ចាស់ផ្ទះ Southampton។



Sadio Mane បានស៊ុតបាល់បញ្ចូលទី២គ្រាប់ជាបន្តបន្ទាប់នៅទឹកដី Stamford Bridge ក្រោយប្រកួតបានជាង៥០នាទី ខណៈម្ចាស់ផ្ទះ Liverpool បាត់បង់កីឡាករមួយរូបនៅចុងតង់ទី១ ដោយ Andreas Christensen ទទួលបានកាតក្រហម។

រីឯជំនួបនៅទឹកដី St.Mary’s ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung-Min Son បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ដោយសារការបញ្ជូនពីសំណាក់ Harry Kane ទាំង៤គ្រាប់ មុនពេលដែល Kane រកបានដោយខ្លួនឯង ក្នុងជ័យជម្នះ ៥-២ សម្រាប់ Tottenham Hotspur។ ម្ចាស់ផ្ទះ Southampton រកបាន២គ្រាប់ ដោយ Danny Ings។

រីឯជំនួបផ្សេងទៀតនៅក្នុង Premier League ដដែលនាថ្ងៃអាទិត្យ Brighton ស៊ី Newcastle ៣-០ រីឯ Leicester ឈ្នះ Burnley ៤-២។ នៅថ្ងៃសៅរ៍ Arsenal ឈ្នះ West Ham ២-១, Everton ឈ្នះ West Brom ៥-២, Leeds ឈ្នះ Fulham ៤-៣ រីឯ Manchester United ចាញ់ Crystal Palace ៣-១៕



Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com