ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! អាហារ​និង​ភេសជ្ជៈ​អ្វីខ្លះ​អាចជួយ​កម្ចាត់​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​?
17, Dec 2020 , 8:59 pm        
រូបភាព
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​អាហារ​មួយចំនួន​អាចជួយ​ឱ្យ​អ្នក​ចៀស​ផុតពី​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​បាន​យ៉ាង​ប្រសើរ​? ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​បំបាត់​ក្លិន​មាត់​មិនល្អ ៖

 
១. ផ្លែ​ប៉ោម​
 
​ផ្លែ​ប៉ោម​ជា​ប្រភព​នៃ​សារធាតុ polyphenols ដែលមាន​ប្រសិទ្ធភាព​កម្ចាត់​អង់ស៊ីម​ក្នុង​ខ្ទឹម​ទប់ស្កាត់​ក្លិន​ខ្លាំង​ជាប់​ក្នុង​មាត់​ក្រោយ​ទទួលទាន​។​
 
២. តែ​
 
​ការទទួល​ទាន​តែ​បៃតង ឬ​តែ​ខ្មៅ​ពិតជា​អាចជួយ​កាត់បន្ថយ​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​គួរឱ្យកត់សម្គាល់​។ នេះ​ក៏​ព្រោះតែ​តែ​បៃតង​និង​តែ​ខ្មៅ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម polyphenols ដែល​ជួយ​កម្ចាត់​រាល់​បាក់តេរី​ដែល​បង្កបញ្ហា​ក្លិន​មាត់​មិនល្អ​។​
 
៣. ទឹក​
 
​ការទទួល​ទាន​ទឹក​អាចជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ ទឹក​បង្កើន​ការនាំយក​អាហារ​ទៅកាន់​ប្រព័ន្ធ​រំលាយ​អាហារ​និង​កម្ចាត់​កំទេចកំទី​អាហារ​ដែល​អាច​បង្ក​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ពី​ក្នុង​មាត់​។​
 
៤. យ៉ា​អួរ​ប្រូ​បាយ​អូ​ទិ​ក​
 
​ការទទួល​ទាន​យ៉ា​អួរ​ជាប្រចាំ​អាចជួយ​ដោះស្រាយ​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ដែល​បង្កឡើង​ដោយ​បាក់តេរី​ក្នុង​មាត់​។ ទោះជា​យ៉ាងណា​អ្នក​ត្រូវ​ប្រាកដថា​បានជ្រើសរើស​ទទួលទាន​យ៉ា​អួរ​សុទ្ធ​ចៀសវាង​មាន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម​។​
 
៥. ជី​វ៉ាន់ស៊ុយ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ក្លរ៉ូភីល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ដែល​បំពែក​សមាសធាតុ sulfur ទប់ស្កាត់​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com