កីឡាអន្តរជាតិ
អន្តរជាតិ
Kane ជា​កីឡាករ​អង់គ្លេស​ដំបូង ដែល​ប​ញ្ជូន​បាល់​៤​គ្រាប់ ឱ្យ​មិត្ត​រួម​ក្រុម​តែ​១​នាក់​ស៊ុត​ចូល​ទី និង​ជាម​នុស្ស​ទី​៧ នៅ​Premier League
21, Sep 2020 , 2:46 pm        
រូបភាព
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Harry Kane ក្លាយជា​កីឡាករ​ដំបូង​គេ ដែល​បា​នប​ញ្ជូ​ន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​តែ​១​នាក់ ស៊ុត​ចូល​ទី​គូប្រកួត​ចំនួន​៤​គ្រាប់ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការប្រកួត​ក្របខណ្ឌ Premier League ។ Kane ក៏​ជាម​នុស្ស​ទី​៧ ដែល​ប​ញ្ជូន​បាល់​បាន​៤​គ្រាប់​ឱ្យ​មិត្ត​រួម​ក្រុម នៃ​លី​គ​អង់គ្លេស​នេះ​ផងដែរ​។​


​ក្រុម Tottenham Hotspur បាន​យកឈ្នះ​ក្រុម Southampton ដោយ​លទ្ធផល​៥​ទល់​២​។ ជ័យជម្នះ​នេះ បានមកពី​ការសហការ​គ្នា​យ៉ាង​ល្អ​រវាង​ខ្សែប្រយុទ្ធ Harry Kane និង​ខ្សែបម្រើ​សញ្ជាតិ​កូរ៉េខាងត្បូង Son Heung-min​។ សម្រាប់​ជ័យជម្នះ ៥​ទល់​២​នេះ Son រកបាន​៤​គ្រាប់​ម្នាក់ឯង នៅ​នាទី​៤៥ ,៤៧ ,៦៤ និង​៧៣ ។ គ្រាប់​បាល់​របស់ Son រកបាន ដោយសារ​កា​រប​ញ្ជូ​ន​បាល់​យ៉ាង​ល្អ​ពីខ្សែ​ប្រយុទ្ធ Harry Kane ទាំង​៤​លើក​នេះ​។ 
 
Son ក្លាយជា​កីឡាករ​អាស៊ី​ដំបូង​គេ​ដែល​រកបាន​៤​គ្រាប់​ក្នុង​មួយ​ប្រកួត ក្នុង​ក្របខណ្ឌ Premier League និង​ក្នុងចំណោម​លី​គ​កំពូល​ទាំង​៥ នៅ​អឺរ៉ុប​នេះ​។ ចំណែកឯ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Harry Kane ក៏​ក្លាយជា​កីឡា​ករទី​៧ ដែល​បា​នប​ញ្ជូន​បាល់​៤​លើក​ឱ្យ​មិត្ត​រួម​ក្រុម ស៊ុត​បញ្ចូល​ទី​គូរ​ប្រកួត​ក្របខណ្ឌ Premier League ផងដែរ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៩​មក។​
 
​កីឡាករ​ដែល​ប​ញ្ជូ​ន​បាល់​៤​លើក ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទីនោះ គឺ​វីរបុរស Arsenal កីឡាករ​សញ្ជាតិ​ហូ​ឡង់ Dennis Bergkamp បាន​ជួយ​ឱ្យ Arsenal ឈ្នះ Leicester ៥​ទល់​០ នៅ​ឆ្នាំ​១៩៩៩​។ គ្រាប់​បាល់ ៤ គ្រាប់ បាន​ចេញពី​ជើង​កីឡាករ Bergkamp ប​ញ្ជូន​ឱ្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Nicolas Anelka ចំនួន​២​គ្រាប់ និង​ខ្សែបម្រើ Ray Parlour ២​គ្រាប់​។​
 
 
​ដោយឡែក​អតីត​កីឡាករ Arsenal មួយរូប​ទៀត គឺ Jose Antonio Reyes ក៏បាន​ជួយ​ឱ្យ Arsenal ឈ្នះ Middlesbrough ៧-០ នៅ​ឆ្នាំ​២០០៦​ដែរ​។ Reyes បាន​បញ្ជូន​បាល់​៤​គ្រាប់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី រួមមាន កីឡាករ Thierry henry(២​គ្រាប់​), Philippe Senderos និង​Alexander Hleb​។   
 
 
​នៅ​ឆ្នាំ​២០០៩ កីឡាករ​សញ្ជាតិ​អេស្បាញ Cesc Fabregas ក៏បាន​ប​ញ្ជូន​បាល់៤​លើក​ឱ្យ​មិត្ត​រួម​ក្រុម​Arsenal ក្នុង​ជ័យជម្នះ​លើ Blackburn ដោយ​លទ្ធផល​៦​ទល់​២​ផងដែរ​។ កីឡាករ​៤​រូប ដែល​រក​គ្រាប់​បាល់​បាន តាមរយៈ​កា​រប​ញ្ជូ​ន​របស់​Cesc Fabregas នោះ​រួមមាន Thomas Vermaelen, Robin Van Persie, Andrey Arshavin និង Theo Walcott ។​
 
 
​សម្រាប់​ក្រុម Tottenham Hotspur ដែល​ឈ្នះ​ក្រុម Newcastle ៥​ទល់​០ នៅ​ឆ្នាំ​២០១២ នោះ ក៏មាន​ការរួមចំណែក​ពី​កីឡាករ Emmanuel Adebayor ដែល​បាន​បញ្ជូន​បាល់​៤​លើក​ឱ្យ​កីឡាករ Benoît Assou-Ekotto, Louis Saha(២​គ្រាប់​) និង Niko Kranjčar ស៊ុត​បញ្ចូល​ទី​ដែរ​។​
 
 
​កីឡាករ Santi Cazorla ក៏បាន​ប​ញ្ជូ​ល​បាល់​៤​គ្រាប់​ឱ្យ​មិត្ត​រួម​ក្រុម Arsenal យកឈ្នះ​ក្រុម Wigan ៤-១ កាលពី​ឆ្នាំ​២០១៣ ។ កីឡាករ Lukas Podolski (២​គ្រាប់​) , Theo Walcott និង Aaron Ramsey សុទ្ធតែ​រក​គ្រាប់​បាល់​បាន តាមរយៈ​កា​រប​ញ្ជូន​បាល់​ពី​កីឡាករ Santi Cazorla​។​
 

 រីឯ​ការប្រកួត​រវាង​ក្រុម Southampton ដែល​យកឈ្នះ Sunderland ៨​ទល់​០ កាលពី​ឆ្នាំ​២០១៤​វិញ កីឡាករ​ខ្សែបម្រើ dusan tadic ក៏បាន​រួមចំណែក​បញ្ជូន​បាល់​៤​គ្រាប់​ឱ្យ​មិត្ត​រួម​ក្រុម​ដែរ​។ កីឡាករ​Jack Cork, Graziano Pellè, Victor Wanyama និង Sadio Mane ជា​សុទ្ធ​បាល់​បញ្ចូល​ទី តាមរយៈ​កា​រប​ញ្ចូ​ន​បាល់​ពី dusan tadic ទាំង​៤​គ្រាប់​។​
 


​សម្រាប់​ការប្រកួត​នា​ថ្ងៃទី​២០ កញ្ញា ឆ្នាំ​២០២០​នេះ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Harry Kane បាន​ក្លាយជា​កីឡា​ករទី​៧ ​ដែលប​ញ្ចូ​ន​បាល់​៤​លើក​ឱ្យ​មិត្ត​រួម​ក្រុម Tottenham Hotspur ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​ក្របខណ្ឌ Premier League ។ ប៉ុន្តែ​អ្វី​ដែលជា​ភាព​អស្ចារ្យ​នោះ គឺ Harry Kane បាន​បញ្ជូន​បាល់​ទាំង៤​លើក​ឱ្យ​ខ្សែបម្រើ​សញ្ជាតិ​កូរ៉េខាងត្បូង Son Heung-min សុទ្ធតែ​ម្នាក់ឯង ក្នុង​ជ័យជម្នះ​៥​ទល់​២ ដែល​ខុសពី​កីឡាករ​៥​រូប​ខាងលើ​។ Kane ក៏ក្លាយជា​កីឡាករ​អង់គ្លេស​ដំបូង​គេ ដែល​បា​នប​ញ្ជូ​ន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ប​ញ្ជូ​ល​ទី​បាន​៤​គ្រាប់ ក្នុង​មួយ​ប្រកួត​ផងដែរ​៕
 
 
 

 
 

Tag:
 កីឡាបាល់ទាត់​
  Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com