កីឡាអន្តរជាតិ
អន្តរជាតិ
Son ក្លាយជា​កីឡាករ​អាស៊ី​ដំបូង​គេ​ដែល​រក​គ្រាប់​លើសពី​៤ ចំណោម​លី​គ​កំពូល​ទាំង​៥
21, Sep 2020 , 9:19 pm        
រូបភាព
Son Heung-min លេង​បានល្អ​បំផុត​ទល់នឹង Southampton ដោយ​រកបាន ៤ គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុម Tottenham Hotspur ក្នុង​ជ័យជម្នះ ៥-២ នៅ​កីឡដ្ឋាន St Mary's​។ នា​ការប្រកួត​ពានរង្វាន់ Premier League សប្តាហ៍​ទី​២​នៅ​យប់​ថ្ងៃទី​២០ ខែកញ្ញា​នេះ Harry Kane ជា​អ្នក​បញ្ជូន​បាល់ (assist) ឲ្យ Son សម្រេច​ទី ៤​លើក​ផងដែរ​។​


​ក្រុម​របស់លោក Jose Mourinho បានចាប់ផ្តើម​ការប្រកួត​ជាមួយ​ឱកាស​រក​គ្រាប់​បាល់​មុន​ដោយ Harry Kane ប៉ុន្តែ​អាជ្ញាកណ្តាល​មិន​ឲ្យ មុនពេល​ខ្សែប្រយុទ្ធ Danny Ings រកបាន​គ្រាប់​បាល់​នាំ​មុខមុន​ឲ្យ Southampton នៅ​នាទី​៣២​។ យ៉ាងណាក៏ដោយ នៅមុន​ចប់​ការប្រកួត​វគ្គ​ទីមួយ Son បាន​ស៊ុត​គ្រាប់​តាម​ស្មើ​វិញ​តាមរយៈ​កា​រប​ញ្ចូ​ន​របស់ Kane​។​
 
​ចូលដល់​តង់​ទី​២ ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង​ដដែល​នេះ​រកបាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់ឯង​បន្ថែមទៀត​នៅ​នាទី ៤៧, ៦៤ និង​៧៣ ដោយមាន​ការបញ្ជូន​ដោយ​មិត្ត​រួម​ក្រុម Harry Kane ដដែល​ដូចគ្នា​។​
 

 
 
Kane ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​ក៏​រកបាន​មួយ​គ្រាប់​ផងដែរ​នៅ​នាទី​៨២ មុនពេល Danny Ings បន្ថែម​គ្រាប់​បាល់​ទី​២​របស់ខ្លួន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៩០​។ យប់​ការប្រកួត Spurs ឈ្នះ Southampton ៥-២​។​
 
​ការរក​គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់​ម្នាក់ឯង​នេះ បាន​នាំ​ឲ្យ Son ដែលមាន​វ័យ​២៨​ឆ្នាំ ក្លាយជា​កីឡាករ​អាស៊ី​ដំបូង​គេ​បង្អស់​ដែល​អាច​ធ្វើបាន​ដូច្នេះ​នៅ​លី​គ​អង់គ្លេស និង​លី​គ​កំពូល​អឺរ៉ុប​ទាំង​៥​។ ក្នុងការ​បង្ហាញខ្លួន​ឲ្យ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​២៣២​ប្រកួត Son រកបាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ចំនួន​៨៩​គ្រាប់​ហើយ​។ 
 
Son ដែល​ចាប់ផ្តើម​ការប្រកួត​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល ២០២០-២១ ចំនួន​២​ប្រកួត​ចាញ់​១ និង​ឈ្នះ​១ ឈរ​នៅ​លេខ​រៀង​ទី​៦​ក្នុង​តារាង Premier League ដោយ​រកបាន​៣​ពិន្ទុ​៕

Tag:
 Son Heung-min
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com