ជាង៧០ភាគរយក្នុងចំណោមអ្នកធ្វើការនៅបារាំង អាល្លឺម៉ង់ បែលហ្ស៊ិក ជិះរថយន្តទៅកន្លែងធ្វើការ
រថយន្ត
អន្តរជាតិ
ជាង៧០ភាគរយក្នុងចំណោមអ្នកធ្វើការនៅបារាំង អាល្លឺម៉ង់ បែលហ្ស៊ិក ជិះរថយន្តទៅកន្លែងធ្វើការ
23, Nov 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
ពលរដ្ឋនៅបារាំង អាល្លឺម៉ង់ និងបែលហ្ស៊ិក មានចំនួនជាង៧០ភាគរយដែលប្រើប្រាស់រថយន្តផ្ទាល់ខ្លួនដើម្បីជិះទៅកន្លែងធ្វើការ។ នេះបើយោងតាមលទ្ធផលនៃការសិក្សារបស់ស្ថាប័នការងារ SD Worx ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសបែលហ្ស៊ិក។

 
ការប្រៀបធៀបនៅបណ្តាប្រទេសអឺរ៉ុបចំនួន៥នាឆ្នាំ២០២០នេះ ពលរដ្ឋបារាំង៧៥ភាគរយ និយមជិះរថយន្តទៅធ្វើការដែលក្នុងនោះមានរថយន្តផ្ទាល់ខ្លួន (៦៥ភាគរយ), រថយន្តក្រុមហ៊ុន (៣ភាគរយ), រថយន្តសម្រាប់មុខតំណែង (៥ភាគរយ) និងរថយន្តរួម (២ភាគរយ)។
 
អាល្លឺម៉ង់ មាន៧៣ភាគរយ ក្នុងនោះមានរថយន្តផ្ទាល់ខ្លួន (៦៥ភាគរយ), រថយន្តក្រុមហ៊ុន (៣ភាគរយ), រថយន្តសម្រាប់មុខតំណែង (៣ភាគរយ) និងរថយន្តរួម (២ភាគរយ) ខណៈបែលហ្ស៊ិក មាន៧០ភាគរយ (រថយន្តផ្ទាល់ខ្លួន ៥៥ភាគរយ, រថយន្តក្រុមហ៊ុន ៦ភាគរយ, រថយន្តសម្រាប់មុខតំណែង ៨ភាគរយ និងរថយន្តរួម ១ភាគរយ)។
 
ចក្រភពអង់គ្លេស មាន៦៦ភាគរយ (រថយន្តផ្ទាល់ខ្លួន ៥៨ភាគរយ, រថយន្តក្រុមហ៊ុន ២ភាគរយ, រថយន្តសម្រាប់មុខតំណែង ៣ភាគរយ និងរថយន្តរួម(៣ភាគរយ) រីឯអ្នកជិះរថយន្តទៅធ្វើការនៅហូឡង់មាន៦២ភាគរយ (រថយន្តផ្ទាល់ខ្លួន ៥១ភាគរយ, រថយន្តក្រុមហ៊ុន ៣ភាគរយ, រថយន្តសម្រាប់មុខតំណែង ៦ភាគរយ និងរថយន្តរួម ២ភាគរយ។
 
ក្នុងការសិក្សារបស់ខ្លួន SD Worx បានផ្តោតជាពិសេសទៅលើប្រទេសបែលហ្ស៊ិក តាមរយៈការសាកសួរអ្នកធ្វើការចំនួន២៥០០នាក់។ លទ្ធផលជារួមបានបង្ហាញឲ្យឃើញថា COVID-19 ហាក់ដូចជាមិនបានប្តូរទម្លាប់នៃការធ្វើដំណើរប៉ុន្មាននោះឡើយ ពោលគឺពលរដ្ឋបែលហ្ស៊ិក៧នាក់ក្នុងចំណោម១០នាក់ នៅតែប្រើជម្រើសជិះរថយន្តពីផ្ទះទៅកន្លែងធ្វើការ។
 
លោក Veerle Michiels ជំនាញការប្រចាំ SD Worx បានគូសបញ្ជាក់ថា អ្នកធ្វើការនៅហូឡង់ និងចក្រភពអង់គ្លេស ហាក់ដូចជាកាត់បន្ថយការប្រើប្រាស់រថយន្តច្រើនជាងគេ ជាពិសេសហូឡង់ដែលមានឈ្មោះល្បីល្បាញលើការប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com