ពីនេះ ពីនោះ
សុខភាព
«កំពេន ឬក្រពេន» ជារុក្ខឱសថដែលអាចព្យាបាលរលាកទងសួត សន្លាក់ដៃជើង គ្រុនពោះវៀន
× «កំពេន ឬក្រពេន» ជាប្រភេទរុក្ខជាតិតូច កម្ពស់៣-៤ម៉ែត្រ ដុះខ្លួនឯង ឬភាគច្រើនគេដាំដោយប្រើគ្រាប់។ បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ស្លឹកនៃរុក្ខជាតិនេះ គេបុកបិតការពារ និងព្យាបាលក្រចកផុយស្រួយ ធ្វើជាថ្នាំលាបក្រចកបានទៀតផង។
ចំណែកឯស្លឹក គេយកដាំផឹកព្យាបាលគ្រុនក្ដៅ នោមតិច រលាកទងសួត ឈឺចង្កេះ ឈឺសន្លាក់ដៃជើង គ្រុនពោះវៀន ក្អក ក្អកធ្លាក់ឈាម និងឈឺភ្នែក៕
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
© រក្សាសិទ្ធិដោយ thmeythmey.com