ពីនេះ ពីនោះ
«​មាត់​លេច​»​ក៏មាន​ន័យ​ដូច «​មាត់ដាច​» ផងដែរ​
22, Sep 2020 , 7:29 am        
រូបភាព
«​មនុស្ស​មាត់ដាច​» សម្គាល់​លើ​មនុស្ស​ដែលមាន​មាត់រអិល​ចេះតែ​ធ្លាយ​សម្ដី​ចេញទៅ​ទប់​មិនទាន់​។ បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត គេ​ក៏​អាច​ប្រើពាក្យ «​មាត់​លេច​» ជំនួស​បាន​ផងដែរ​។​

 
​វចនានុក្រម​ពន្យល់ថា មាត់ដាច ឬ មាត់ឥតគម្រប មាត់​បិទ​មិន​ជិត មានន័យថា ការណ៍​ដែល​មិនគួរ​និយាយ​ក៏​ចេះតែ​និយាយប្រាប់​គេ​ដែរ​ច្រើនតែ​បំផ្លើស​ពន្លើស​ផង​ទៀត​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com