ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! រូបមន្តបំបាត់ស្នាមខ្មៅក្រោមភ្នែក ក្នុងរយៈពេលត្រឹមតែ ១៥ នាទី
× បញ្ហាថ្នក់ខ្មៅក្រោមភ្នែកជាបញ្ហាសម្រស់ទូទៅបំផុតមួយដែលនារីភាគច្រើនតែងជួបប្រទះ។ ស្នាមដក់ខ្មៅក្រោមភ្នែកអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនរួមបញ្ចូលទាំង ការគេងមិនគ្រប់ ភាពហត់នឿយ ការទទួលទានកាហ្វេអ៊ីន ភាពតានតឹងក្នុងអារម្មណ៍ឬស្ត្រេស និងបញ្ហាផ្លូវដង្ហើម។ ទោះជាយ៉ាងណាបញ្ហានេះមិនពិបាកនឹងដោះស្រាយឡើយ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្នាមដក់ខ្មៅក្រោមភ្នែកយ៉ាងឆាប់រហ័សដោយចំណាយពេលត្រឹមតែ ១៥ នាទី ៖
១. កញ្ចប់តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង ២ កញ្ចប់តូចៗសម្រាប់រយៈពេល ៥ នាទី។ បន្ទាប់មកយកកញ្ចប់តែទៅដាក់ក្នុងទូរទឹកកករហូតដល់ត្រជាក់ខ្លាំង សឹមដាក់ស្អំលើភ្នែកសម្រាប់រយៈពេលយ៉ាងហោចណាស់ ១៥ នាទី។ លាងសម្អាតភ្នែកចេញជាមួយទឹកត្រជាក់និងជូតផ្ដិតថ្នមៗឱ្យស្ងួតជាការស្រេច។
២. ចំណិតត្រសក់
ដាក់ត្រសក់មួយផ្លែធំក្នុងទូរទឹកកករហូតដល់ត្រជាក់។ បន្ទាប់មកហាន់ត្រសក់ជាចំណិតក្រាស់ៗបន្តិច សឹមដាក់បិតលើភ្នែក និងទុកចោលសម្រាប់រយៈពេល ១៥ នាទី។
៣. ស្លឹកជីអង្កាម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិន ឬបុកស្លឹកជីអង្កាមប៉ុន្មានសន្លឹកឱ្យក្លាយជាល្បាយខាប់ៗ រួចបន្ថែមទឹកក្រូចឆ្មារស្រស់ចំនួនម្ខាងចូល។ លាបទឹកល្បាយក្រោមភ្នែកនិងទុកចោលសម្រាប់រយៈពេល ១៥ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ។
៤. រមៀត
កិនប៉េងប៉ោះ ១ ផ្លែឱ្យក្លាយជាល្បាយខាប់ៗ រួចដួស ១ ស្លាបព្រាបាយលាយជាមួយម្សៅរមៀត ១ ស្លាបព្រាបាយ យ៉ាអួរ ២ ស្លាបព្រាកាហ្វេ និងម្សៅអង្ករ ១ ស្លាបព្រាកាហ្វេ។ កូរលាយឱ្យសព្វ សឹមលាបល្បាយក្រោមភ្នែក ហើយទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី៕
© រក្សាសិទ្ធិដោយ thmeythmey.com