ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីសាធារណការ និងអភិបាលខេត្តសៀមរាប ជិះកង់ពិនិត្យផ្លូវ ដែលត្រូវសាងសង់
22, Sep 2020 , 12:17 pm        
រូបភាព
លោក ស៊ុន ចាន់ថុល (មុខគេ) និង លោក ទៀ សីហា (មួកពណ៌ក្រហម) រួមទាំងក្រុមការងារ ជិះកង់មើលផ្លូវ ដែលត្រូវសាងសង់ក្នុងទីរួមខេត្តសៀមរាប
លោក ស៊ុន ចាន់ថុល (មុខគេ) និង លោក ទៀ សីហា (មួកពណ៌ក្រហម) រួមទាំងក្រុមការងារ ជិះកង់មើលផ្លូវ ដែលត្រូវសាងសង់ក្នុងទីរួមខេត្តសៀមរាប
ដោយ: ថ្មីៗ
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញ ជាមួយលោក ទៀ សីហា អភិបាលខេត្តសៀមរាប ចុះពិនិត្យមើលផ្លូវ ដែលត្រូវសាងសង់ នៅទីរួមខេត្តសៀមរាប។ តាមគម្រោង ផ្លូវដែលត្រូវសាងសង់ក្នុងទីរួមខេត្តសៀមរាប មាន៣៨ខ្សែ។



ប្រមុខរដ្ឋាភិបាល បានបង្កើតគណៈកម្មការមួយ ដើម្បីអនុវត្តគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែ ដោយសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាប្រធាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ជាអនុប្រធាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងសាធារណការ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានសមាជិក១៥នាក់ទៀត ក្នុងនោះ មានទាំងលោក ទៀ សីហា ផងដែរ។

រដ្ឋាភិបាល បានបញ្ចេញថវិកា១៥០លានដុល្លារ សម្រាប់កសាងផ្លូវ៣៨ខ្សែនេះ។ រដ្ឋាភិបាល រំពឹងថា គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែ នឹងអាចបញ្ចប់នៅចុងឆ្នាំ២០២១៕

អត្ថបទទាក់ទង


















រូបថតទាំងអស់ថតដោយ អ៊ីសា រ៉ហានី


© រក្សាសិទ្ធិដោយ thmeythmey.com