COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
EPL រកឃើញអ្នកឆ្លង COVID-19 ៣នាក់ទៀត ក្នុងនោះមាន Gundogan របស់ Man City
22, Sep 2020 , 2:06 pm        
រូបភាព
ការធ្វើតេស្តលើកចុងក្រោយក្នុងក្របខណ្ឌ Premier League រកឃើញមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣ នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសរបស់លីគកំពូលអង់គ្លេសនៅថ្ងៃទី២១ ខែកញ្ញា។



កីឡាករ និងបុគ្គលិកចំនួន ១៥៧៤ នាក់ មកពីក្លិបទាំង២០ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស ត្រូវបានធ្វើតេស្តរកជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី ចន្លោះពីថ្ងៃទី១៤ដល់២០ ខែកញ្ញា។

អ្នករកឃើញថាមានលទ្ធផលវិជ្ជមានទាំង៣រូបខាងលើ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ បើទោះក្រុម Manchester City បាននិយាយនៅថ្ងៃទី២១ ខែកញ្ញានេះថាខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Ilkay Gundogan របស់ពួកគេមានផ្ទុកជំងឺនេះក៏ដោយ។ មួយវិញទៀត គេក៏មិនបានឃើញវត្តមានរបស់ Gundogan ក្នុងការប្រកួតបើកឆាករដូវកាលថ្មីសម្រាប់ក្រុមលោក Pep Guardiola ដែរ ក្នុងជំនួបដែលក្រុមមេឃខៀវយកឈ្នះ Wolverhampton Wanderers ក្នុងលទ្ធផល ៣-១ កាលពីយប់មិញនេះ។

ការធ្វើតេស្តពីរជុំដំបូងក្នុងរដូវកាល ២០២០-២១ នេះ ក៏បានចេញលទ្ធផលវិជ្ជមានចំនួន៣រូបផងដែរពីការធ្វើតេស្តលើកកីឡាករ និងបុគ្គលិកចំនួន ១៦០៥នាក់ និង ៤ នាក់ផ្សេងទៀតរកឃើញលើការធ្វើតេស្តមនុស្សចំនួន ២១៣១នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com