កីឡាអន្តរជាតិ
អន្តរជាតិ
៤ Assists ក្នុង​១​ប្រកួត​នៅ EPL៖ Kane, Bergkamp, Reyes, Fabregas, Adebayor, Carzorla និង Tadic
22, Sep 2020 , 9:29 pm        
រូបភាព
Harry Kane ខ្សែប្រយុទ្ធ និង​ជា​ប្រធាន​ក្រុម Tottenham Hotspur បាន​ក្លាយជា​កីឡា​ករទី​៧​ក្នុង​ប្រវត្តិសាស្ត្រ Premier League ក្នុងនាម​អ្នក​បញ្ជូន​បាល់ (assist) ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី​ដល់​ទៅ​៤​លើក​ក្នុង​មួយ​ប្រកួត​។ ចំណោមកីឡាករទាំង៧រូប មានអតីតសមាជិក Arsenal ដល់​ទៅ​៤​រូប សុទ្ធតែ​ធ្លាប់ assist លើសពី​៤​លើក​ក្នុង​មួយ​ប្រកួត​បែបនេះ ខណៈ Spurs មាន​ពីររូបផងដែរ ​​បន្ទាប់ពី Emmanuel Adebayor ធ្វើបាន​កាលពី​ឆ្នាំ​២០១២​។​



Kane សមាជិក​ក្រុម​ជម្រើសជាតិ​អង់គ្លេស ជា​កីឡាករ​ចុងក្រោយ​បន្ទាប់ពី Dennis Bergkamp, Jose Antonio Reyes, Cesc Fabregas, Emmanuel Adebayor, Santi Cazorla និង Dusan Tadic ដែល​ធ្លាប់មាន​ប្រវត្តិ assist ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ចាប់ពី​៤​គ្រាប់​ក្នុង​មួយ​ប្រកួត​នៅ​លី​គ​កំពូល​អង់គ្លេស​។​

Kane បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម Son Heung-min ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ម្នាក់ឯង ក្នុងការ​ប្រកួត​ដែល Spurs ឈ្នះ Southampton ៥-២ ក្នុង​ក្របខណ្ឌ Premier League សប្តាហ៍​ទី​២ នៅ​យប់​ថ្ងៃទី​២០ ខែកញ្ញា​។​
 
 
 
Dennis Bergkamp អតីត​ខ្សែបម្រើ Arsenal ជា​កីឡាករ​ដំបូង​គេ​បង្អស់​ដែល​អាច​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​ដល់​ទៅ​៤​លើក​ក្នុង​មួយ​ប្រកួត នៃ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស (​គិត​ត្រឹម​ប្តូរ​ទៅ Premier League)​។ Bergkamp សញ្ជាតិ​ហូ​ឡង់​ដែលជា​វីរបុរស​កាំភ្លើង​ធំ​ផង​នោះ assist ដល់​ទៅ​៤​គ្រាប់​ក្នុងជំនួប​ដែល Arsenal យកឈ្នះ Leicester City ៥-០ ក្នុង​ឆ្នាំ​១៩៩៩​។​
 
 
 
Jose Antonio Reyes កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដែល​ទទួលមរណភាព​ទៅហើយនោះ ក៏​ធ្លាប់ជា​កីឡាករ Arsenal ដែល Asisst ៤​លើក​ក្នុង​មួយ​ប្រកួត​ផងដែរ​។ Reyes ធ្វើបាន​ដូច្នេះ ក្នុងជំនួប​ដែល Arsenal ឈ្នះ Middlesbrough ក្នុង​លទ្ធផល ៧-០ ក្នុង​ឆ្នាំ ២០០៦​។​
 
 
 
Cesc Fabregas ក៏​បង្កើត​ប្រវត្តិសាស្ត្រ​របស់ខ្លួន​តាមរ​យៈ​ការបញ្ជូន​បាល់​៤​គ្រាប់​ផងដែរ​កាល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អ្នកចាត់ការ​ទូទៅ​លោក Arsene Wenger​។ Fabregas ធ្វើបាន​អំឡុង​ការប្រកួត​ដែល Arsenal ឈ្នះ Blackburn Rover ៦-២ កាលពី​ឆ្នាំ​២០០៩​។​

 
 
​ក្នុង​ឆ្នាំ​២០១២ កីឡាករ​របស់ Spurs បានធ្វើ​ឲ្យ​រឿង​បែបនេះ​កើតឡើង​ជាថ្មី​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​កុង​ហ្គោ Emmanuel Adebayor បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី​៤​លើក ក្នុងការ​ប្រកួត​ដែលមាន់​ខ្នាយ​មាស​ឈ្នះ Newcastle United ក្នុង​លទ្ធផល ៥-០​។​

 
 
​រដូវ​កាល​បន្ទាប់ ពោល​ក្នុង​ឆ្នាំ ២០១៣ Santi Cazorla បាន​ក្លាយជា​កីឡាករ​របស់ Arsenal ទី​៤ ដែល​អាច Assist ដល់​ទៅ​៤​គ្រាប់​ក្នុង​មួយ​ប្រកួត​។ កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ធ្វើបាន​ក្នុងការ​ប្រកួត​ដែល Arsenal ឈ្នះ Wigan ៤-១​។​

 
 
​នៅ Premier League កំណត់ត្រា​អ្នក assist ៤​លើក​បាន​កើតមាន​ជា​បន្តទៀត ក្រោយ Dusan Tadic ដែល​បច្ចុប្បន្ន​ជា​កីឡាករ Ajax អាច​សម្រេចបាន​នៅពេល​រូបគេ​នៅ​លេង​ឲ្យ​ក្រុម Southampton​។ Tadic សញ្ជាតិ​ស៊ែ​ប៊ី assist ៤​លើក​ឲ្យ​មិត្ត​រួម​ក្រុម Southampton ក្នុង​ជ័យជម្នះ​លើក​ក្រុម Sunderlan ៨-០​កាលពី​ឆ្នាំ ២០១៤​។​
 

 ស្របពេល​រដូវ​កាល ២០២០-២១ ទើប​ចាប់ផ្តើមបាន​២​សប្តាហ៍ ថា​តើ​មាន​កីឡាករ​រូប​ណា​ផ្សេង​ពី Kane ដែល​អាច assist បាន​៤​លើក​ក្នុង​មួយ​ប្រកួត​ដូច្នេះ​ក្នុង​រដូវ​កាល​ដដែល​នេះ ខណៈ​ការប្រកួត​នៅសល់​ដល់​ទៅ​៣៦​សប​ប្តា​ហ៍​ទៀត​?

Tag:
 Harry Kane
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com