ពីនេះ ពីនោះ
សុខភាព
ពេលព្រឹក​ញ៉ាំ​ទឹក​ចំនួន​មួយ​កែវ ជា​រឿង​ល្អ​ឬទេ​?
17, Jun 2022 , 6:59 am        
រូបភាព
​នៅពេល​ព្រឹក​មុនពេល​ដែល​អ្នក​ពិសាអាហារ​ពេលព្រឹក បើ​អ្នក​ពិសាទឹក​មួយ​កែវ នោះ​អ្នកនឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​វា​នឹង​ជួយ​សម្អាត​ក្រពះ​របស់​អ្នក ដោយ​ជួយ​បញ្ចេញ​ជាតិពុល​មក​ក្រៅ​អស់​។​
  2. ​ក្រោយ​ពេលដែល​ទឹក​ចូលទៅក្នុង​រាងកាយ​របស់​អ្នក​ចំនួន​១០​វិនាទី វា​នឹង​ជួយ​រាងកាយ​អ្នក​គ្រប់ផ្នែក​ឲ្យ​ដំណើរ​ការល្អ​។ ម្យ៉ាងទៀត វា​ក៏​ជួយ​ដាស់​ខួរក្បាល​របស់​អ្នក​ឲ្យ​ក្រោក​ពី​គេង​ផងដែរ​។​
  3. ​នៅពេលដែល​អ្នក​គេង អ្នក​អាច​នឹង​បែកញើស​។ ដូចនេះ បើ​អ្នក​ពិសាទឹក វា​នឹង​ជួយ​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នកមាន​ជាតិ​ទឹក​ឡើងវិញ​។​
  4. ​វា​ក៏​អាចជួយ​ធ្វើ​ឲ្យ​ឈាម​របស់​អ្នក​មិនមាន​លក្ខណៈ​ស្អិត​ផងដែរ​។ ប៉ុន្តែ​អ្នក​មិនគួរ​ញ៉ាំ​ទឹក​មុនពេល​ដុសធ្មេញ​នោះទេ ព្រោះ​វា​អាច​នាំ​មេរោគ​ទាំងអស់​ចូលក្នុង​រាងកាយ​របស់​អ្នក​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​ទឹក​ក្រោយពេល​ដុសធ្មេញ និង​មុនពេល​ពិសា​អាហារ​ពេលព្រឹក ទើប​ល្អ​ចំពោះ​សុខភាព​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com