ប្រយ័ត្ន​! ពេល​កាត់​ថង់ទឹកប្រមាត់​ហើយ គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​?
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ប្រយ័ត្ន​! ពេល​កាត់​ថង់ទឹកប្រមាត់​ហើយ គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​?
23, Sep 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមាត់ គឺជា​សរីរាង្គ​តូច​មួយ​ដែល​ស្ថិតនៅ​ខាងក្រោម​ថ្លើម​។ ប្រមាត់​មាន​តួនាទី​សំខាន់​ក្នុងការ​ស្តុក​និង​បញ្ចេញ​ទឹកប្រមាត់​ចូលទៅក្នុង​ពោះវៀន​ដើម្បី​ជួយ​ក្នុង​ដំណើរការ​រំលាយ​អាហារ ។ ការយល់ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​គួរ និង​មិនគួរ​ទទួលទាន គឺ​សំខាន់​ណាស់ សម្រាប់​អ្នក​ដែល​កំពុង​ជួបប្រទះ​បញ្ហា​ថង់ទឹកប្រមាត់ ឬ​កាត់​ថង់ទឹកប្រមាត់​ចោល​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​ក្រោយ​កាត់​ថង់ទឹកប្រមាត់ ៖

 
១. អាហារ​ចៀន​បំពង​គ្រប់​ប្រភេទ​
 
​អ្នក​មិនគួរ​ទទួលទាន​អាហារ​ចៀន​បំពង​ខ្លាញ់​ទៀតឡើយ​ក្រោយពេល​កាត់​ថង់ទឹកប្រមាត់​ចេញ បើ​មិន​ដូច្នេះ​ទេ​អា​ការៈឈឺ​ក្នុង​ពោះ​ប្រាកដជា​លេចឡើង​។ នេះ​ក៏​ព្រោះតែ​ប្រព័ន្ធ​រំលាយ​អាហារ​លែងមាន​សមត្ថភាព​ក្នុងការ​បំបែក​ខ្លាញ់​ក្នុង​អាហារ​ចៀន​បំពង​ទៀត​។​
 
២. អាហារ​សម្បូរ​ខ្លាញ់​
 
​ទោះបី​មិនមែន​ចម្អិន​ដោយ​ចៀន ឬ​បំពង ប៉ុន្តែ​អាហារ​មួយចំនួន​នៅតែមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដូចជា ភី​ហ្សា និង​បឺ​ហ្កឺ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​អាហារ​មក​ទទួលទាន​។​
 
៣. ប្រេង​បន្លែ​
 
​ការចៀសវាង​ទទួលទាន​ប្រេង​បន្លែ​រួមមាន​ប្រេង​ពោត ប្រេង​ផ្កាឈូករ័ត្ន និង​ប្រេងសណ្ដែក​ជាដើម ក៏​ចាំបាច់​ផងដែរ​សម្រាប់​អ្នក​ដែល​កាត់​ថង់ទឹកប្រមាត់​ចេញ​។ ប្រេង​បន្លែ​អាច​បណ្ដាលឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ពិបាក​ក្នុង​ការរំលាយ​បំបែក​ខ្លាញ់​។ ការប្រើប្រាស់​ប្រេងដូង ឬ​ប្រេង​អូ​លីវ​បន្តិចបន្តួច គឺ​ប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com