អត្ថបទពាណិជ្ជកម្ម
បទថ្មីរបស់ ឡុង លីងគង្គ «នឹកកាលនៅក្មេង» ដែលនាំគ្រប់គ្នាទៅកាន់កុមារភាពដ៏ស្រស់ស្អាតនោះ ចេញជា MV ហើយ
× ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ឡុង លីងគង្គ ប្រចាំផលិតកម្មហង្សមាស ទោះបីជាមានវ័យក្មេងខ្ចីពិតមែន តែមានសមត្ថភាពច្រៀង មិនធម្មតា។ លីងគង្គ នៅតែរក្សាកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ជាតារាចម្រៀងកុមារ ដែលទទួលបានការគាំទ្រខ្លាំង មិនចាញ់រៀមច្បងឡើយ។ គេសង្កេតឃើញថា ប្អូនមានវត្តមាន ក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗ ជាហូរហែ។ យ៉ាងណាមិញ លីងគង្គ ក៏ទើបបានបញ្ចេញបទចម្រៀងថ្មីមួយបទកាលពីយប់មិញនេះ គឺបទ «នឹកកាលនៅក្មេង» ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្រ នឹកស្រមៃដល់វៃកុមារភាព មានតែភាពសប្បាយរីករាយ។
តារាចម្រៀងដែលប្រសូត្រចេញពីកម្មវិធី The Voice Kids Cambodia រូបនេះបានបង្ហាញប្រាប់ថា បទ «នឹកកាលនៅក្មេង» គឺជាបទចម្រៀងដែលចង់រំឭករាល់អនុស្សារីយ៍ កាលពីនៅក្មេងជាពិសេសគឺ របត់ជីវិតកុមារតាមជនបទ ដែលបរិយាយគ្រប់សកម្មភាពសប្បាយៗរបស់កុមារ ស្តាប់ហើយនឹករឭក ចេញស្នាមញញឹមមកតែម្តង ហើយគ្រប់កាយវិការទាំងនោះ គឺមាននៅក្នុង MV បទថ្មីនេះតែម្តង។
ចង់ដឹងថា MV បទ «នឹកកាលនៅក្មេង» របស់ លីងគង្គ ទស្សនាហើយស្រស់ស្រាយយ៉ាងណា សូមរីករាយស្តាប់កម្សាន្តក្នុងវីដេអូខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com