ពីនេះ ពីនោះ
កន្ទ្រាំងបាយស ឬស្លឹកស្រួច ជាថ្នាំព្យាបាលកញ្ជ្រឹល រាកមូល ឈឺសន្លាក់ ហើមឆ្អល់ពោះ
× កន្ទ្រាំងបាយស ឬស្លឹកស្រួច ជាប្រភេទរុក្ខជាតិតូចដើមឈរត្រង់ មានកម្ពស់ពី ១-១,៥០ម៉ែត្រ ដើមនិងមែកមានរោមល្អិតៗ និងមានដុះលើដីសើម។ បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ដើមរបស់កន្ទ្រាំងបាយស ឬស្លឹកស្រួច ជាថ្នាំព្យាបាលកញ្ជ្រឹល រាកមូល និងឫសដាំផឹក ព្យាបាលគ្រុនក្ដៅខ្លាំង ហើមឆ្អល់ពោះ ទល់លាមក និងឈឺសន្លាក់ឆ្អឹង៕
សៀវភៅដដែល បានបញ្ជាក់ថា ចំពោះស្ត្រីមានផ្ទៃពោះហាមប្រើឬផឹករុក្ខជាតិនេះ៕
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
© រក្សាសិទ្ធិដោយ thmeythmey.com