អត្ថបទពាណិជ្ជកម្ម
កម្មវិធី​អក្ខរកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata បាន​ពានរង្វាន់​ផ្នែក​ពង្រឹង​សិទ្ធិអំណាច​សង្គម​
24, Sep 2020 , 2:32 pm        
រូបភាព
​រាជធានី​ភ្នំពេញ​, ថ្ងៃទី ២៤ ខែកញ្ញា  ឆ្នាំ​២០២០ -  កម្មវិធី​សាកល្បង​ស្ដីពី​អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាព​លើ​ប្រព័ន្ធ   អ៊ិន​ធឺ​ណិ​ត របស់​ក្រុមហ៊ុន Smart Axiata បានផ្ដល់​ចំណេះដឹង​ផ្នែក​អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​តដល់​សិស្ស​វិទ្យាល័យ​កម្ពុជា​ចំនួន ១.៥០០ នាក់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​ពីរ​កាលពី​ឆ្នាំមុន​នោះ នៅពេលនេះ​បានទទួល​ពានរង្វាន់ Asia Responsible Enterprise Award (​សហគ្រាស​មាន​ទំនួល​ខុសត្រូវ​ប្រចាំ​អាស៊ី​) ផ្នែក​ពង្រឹង​សិទ្ធិអំណាច​សង្គម ពី​អង្គការ Enterprise Asia ។​
 
Enterprise Asia គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ឈានមុខ​គេ​មួយ ដែលមាន​គោលដៅ​អភិវឌ្ឍ​សហគ្រិនភាព​នៅក្នុង​តំបន់​អាស៊ី ដោយ​មើលឃើញថា​សហគ្រិនភាព ជា​ក្បាលម៉ាស៊ីន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ប្រកបដោយ​ចីរភាព និង​ភាពជឿនលឿន​។​
 
​ចាប់តាំងពី​ពានរង្វាន់​នេះ​ត្រូវ​បានប្រគល់​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ ២០០៩ មក ពានរង្វាន់ Asia Responsible Enterprise​នេះ បាន​ក្លាយជា​ពានរង្វាន់​កិ​តិ្ត​យស​ឈានមុខ​គេ​សម្រាប់​ក្រុមហ៊ុន​ដែលមាន​ទំនួល​ខុសត្រូវ​ផ្នែក​សង្គម​ទូទាំង​តំបន់​អាស៊ី ដោយ​ទទួលស្គាល់​ចំពោះ​ក្រុមហ៊ុន ដែល​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​ចីរភាព និង​បង្កើត​ឥទ្ធិពល​វិជ្ជមាន​ដល់​សង្គម​។ 
 
​កម្មវិធី អក្ខរកម្ម​ឌីជីថល និង​សុវត្ថិភាព​លើ​ប្រព័ន្ធ​អិ​ុ​ន​ធឺ​ណិ​ត ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Smart Axiata ក្រោម​ភាពជា​ដៃគូ​ជាមួយ ក្រុមហ៊ុន​យក្ស​អិ​ុ​ន​ធឺ​ណិ​ត​លំដាប់​ពិភពលោក Google និង​សមាគម GSMA  ដែលជា​សមាគម​ពាណិជ្ជកម្ម​ពិភពលោក សម្រាប់​ប្រតិបត្តិ​ករ​បណ្តាញទូរស័ព្ទ​ចល័ត​។ 
 
​ដោយ​ទទួលបាន​ការគាំទ្រ​ពី ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​កាលពី​ឆ្នាំមុន សម្រាប់​សិស្ស​ថ្នាក់​ទី ១០ និង​ថ្នាក់​ទី ១១ ក្នុង​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម និង​ខេត្តកំពង់ឆ្នាំង​។ 


 
​តាមរយៈ​កម្មវិធី​នេះ សិស្ស​វិទ្យាល័យ​ចំនួន ១.៥០០ នាក់ ទទួលបាន​ការបណ្ដុះបណ្ដាល​ជំនាញ​អក្ខរកម្ម​ឌីជីថល​មូលដ្ឋាន និង​ចំណេះដឹង​អំពី​សារៈសំខាន់​នៃ​លេខ​សំងាត់ ការគំរាមកំហែង​តាម​អិ​ុ​ន​ធឺ​ណិ​ត​ណិ​ត និង​ភាពជា​ពលរដ្ឋ​ឌីជីថល​។​
 
​កម្មវិធី​នេះ​ក៏បាន​បញ្ចូល​វគ្គ​សិក្ខាសាលា​បណ្ដុះបណ្ដាល​លើ​ការបង្កើត​វីដេអូ​មានគុណ​ភាព​ខ្ពស់​សម្រាប់​បង្ហោះ​តាម​អ៊ិន​ធឺ​ណិ​ត ហើយ​វីដេអូ​ដែល​បង្កើត​ឡើយ​ដោយ​សិស្សានុសិស្ស​ទាំងនោះ ត្រូវបាន​យកទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​មួយ ដែល​ជ័យលាភី​ទទួលបាន​រង្វាន់​សាច់ប្រាក់​សម្រាប់​សាលា​របស់​ពួកគេ​។ 
 
​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា​៖ «​ពានរង្វាន់​នេះ​គឺជា​ការទទួលស្គាល់​មក​លើ​កម្មវិធី​នេះ ហើយ​យើង​អាច​និយាយ​ដោយ​ក្ដី​រីករាយ​ផងដែរ​ថា ការទទួល​ពានរង្វាន់​នេះ​ក៏​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រសួង និង​សាលារៀន​នានា ដែល​យើង​បាន​សហការ​ជាមួយ​។ យើង​នឹង​បន្ត​កម្មវិធី​នេះ​បន្តទៅទៀត  ដើម្បី​បង្កើត​ឥទ្ធិពល​ធំ​ជាង​នេះ ដល់​សិស្សានុសិស្ស​នៅតាម​វិទ្យាល័យ​ចំនួន ៩ សាលា ក្នុង​ខេត្តកំពង់ចាម កំពង់ធំ និង​កំពង់ឆ្នាំង នៅពេលដែល​ស្ថានភាព ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល​ឡើង​។​» 
 
​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា​៖ «​ជំងឺ​រាតត្បាត​សកល​វីរុស​កូ​រ៉ូ​ណា បាន​បង្រៀន​យើង​ជាង​ពេល​ផ្សេងៗ​ទៀត អំពី​សារៈសំខាន់​នៃ​អក្ខរកម្ម​ឌីជីថល​មូលដ្ឋាន សម្រាប់​សិស្សានុសិស្ស​ដែល​ត្រូវការ​ប្រើប្រាស់​អិ​ុ​ន​ធឺ​ណិ​ត​ក្នុងការ​រៀនសូត្រ​ពី​ចម្ងាយ អំឡុង​ពេលដែល​សាលារៀន​ត្រូវបាន​បិទ កាលពីដើមឆ្នាំ​ដូចដែល យើង​បានឃើញ​ស្រាប់​។ ទោះបីជា យើង​ចង់​ឲ្យ​សិស្សានុស្សិស្ស​ខ្មែរ​កាន់តែច្រើន​ថែមទៀត អាច​ប្រើ​ជំនាញ​អក្ខរកម្ម​ឌីជីថល​នេះ​ក្ដី ប៉ុន្តែ​វា​គឺជា​ការចាំបាច់​ណាស់ដែរ ដែល​ពួកគេ​ទទួលបាន​ការបង្រៀន​ឲ្យ​ស្គាល់​ពី​អត្ថប្រយោជន៍​ផង ក៏ដូចជា​កង្វល់​ផ្នែក​សុវត្ថិភាព​ផង នៅពេលដែល​ពួកគេ​ប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​។​»
 
​កម្មវិធី​អក្ខរកម្ម​ឌីជីថល​នេះ​គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​នានា​ផ្នែក​អប់រំ ពី​ក្រុមហ៊ុន Smart Axiata ដែលមាន​គោលបំណង​ក្លាយជា​ជើងឯក​ឌីជីថល​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​កម្មវិធី​អប់រំ​ជី​ថ​ល ដូចជា  កម្មវិធី​អាហារូបករណ៍ SmartEdu កម្មវិធី​អភិវឌ្ឍន៍​និស្សិត​សាកលវិទ្យាល័យ SmartEdu និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​អំពី កម្មវិធី និរន្ដរភាព​និង កម្មវិធី​ទំនួល​ខុ​ត្រូវ​សង្គម​សរ​បស់​ក្រុមហ៊ុន Smart ,  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ «Smart for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬ​ចូលទៅ​កាន់​គេហទំព័រ https://www.smartedu.com.kh ។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com