ពីនេះ ពីនោះ
គ្មាន​ពាក្យ​«​ហ្អែ​ង​»​ក្នុង​វចនានុក្រម​ទេ មានតែ​ពាក្យ​«​អ្ហែង​» ដែល​មានន័យ​ខុសពី​«​ហែង​»
25, Sep 2020 , 7:29 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត  បានបញ្ជាក់​ពាក្យ​«​អ្ហែង​»​មានន័យថា ឯង​។ ពាក្យ​«​អ្ហែង​»​មានន័យ​ខុសពី​ពាក្យ​«​ហែង​»​។ ហើយ​មិនមាន​ពាក្យ​«​ហ្អែ​ង​»​នៅក្នុង​វចនានុក្រម​ខ្មែរ​ទេ​។

 
«​អ្ហែង​»​ជា​ពាក្យ​សាមញ្ញ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​ពាក្យ អា ថា​ជា អាអ្ហែង គឺ​អាឯង​។ អាអ្ហែង​នេះ​ផ្តេសផ្តាស​ណាស់​។ អាអ្ហែង​មកពីណា​? នេះ​បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត​។​
 
​ចំណែក​ពាក្យ​«​ហែង​»​មាន​ថ្នាក់​ពាក្យ​ជា​គុណនាម មានន័យថា ស្ងួត​ខ្លាំង​,​ស្ងួត​ក្រៀម​ខ្លាំង​។ ពាក្យ​នេះ​ប្រើ​ផ្សំ​ជាមួយនឹង​ពាក្យ ហួត បានជា ហួតហែង ឬ​ហែងហួត​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com