ជាតិ
Vlog៖ តោះ​ទៅលេង​សៀមរាប​! ជិះ​កង់ និង​ថត​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​
25, Sep 2020 , 8:59 am        
រូបភាព
ដោយ:
សៀមរាប​៖ «​តោះ​ទៅលេង​សៀមរាប​» ជា​ឈ្មោះ​យុទ្ធនាការ​របស់​យុវជន​ខ្មែរ​១៧​នាក់ ដែល​បាននាំគ្នា ជិះ​កង់ និង​ថតរូប​ដើម្បី​ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ថ្មី​នៃ​ខេត្តសៀមរាប​។ យុវជន​ទាំងនោះ មាន​ទឹកចិត្ត​តែមួយ ដែល​ចង់​ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ផ្សេងៗ​ក្នុង​ខេត្តសៀមរាប​ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​។



​សូម​អញ្ជើញ​ទស្សនា​វីដេអូ Vlog ដូចខាងក្រោម​៖ 
 
​លោក សុខ មករា ប្រធាន​ក្រុម «​តោះ​ទៅលេង​សៀមរាប​» បាន​លើកឡើងថា គោលបំណង​នៃ​ការបង្កើត​ក្រុម​នេះ​ឡើង ព្រោះ​ចង់​ឲ្យ​ភ្ញៀវទេសចរ ទៅលេង​នៅ​ខេត្តសៀមរាប​កាន់តែ​មាន​ភាពងាយស្រួល និង​បាន​ស្គាល់​នូវ​តំបន់​ទេសចរណ៍​ថ្មីៗ ដែល​គេ​មិន​ស្គាល់​ពីមុន​។​
 
​លោក មករា បន្ត​រំពឹងថា ៨០​ទៅ​៩០​ភាគរយ ភ្ញៀវ​ជាតិ និង​អន្តជាតិ នឹង​ស្គាល់​តំបន់​រមណីយដ្ឋាន​នានា​ក្រៅពី​តំបន់​អង្គរ​។ លោក មករា នឹង​ក្រុម​ទាំងមូល​បាន​ប្តេជ្ញាចិត្ត និង​ខិតខំ​ផ្សព្វផ្សាយ​តំបន់​នៃ​ខេត្តសៀមរាប​ឲ្យ​កាន់តែខ្លាំង ទោះបី​មាន​ឧបសគ្គ​យ៉ាងណា​។ 
 
​គួរបញ្ជាក់ ផ្លូវ​កង់​នៅ​ខេត្តសៀមរាប មាន​ប្រវែង​ជាង​២៣​គីឡូម៉ែត្រ បានក្លាយ​ជាទី​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តជាតិ​យ៉ាងច្រើន​។ ក្រៅពី​បាន​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត និង​អាកាសធាតុ​ត្រជាក់ នៅតាម​តំបន់​អង្គរ​ភ្ញៀវទេសចរ ក៏​អាច​សិក្សា​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​តំបន់​អង្គរ​ផងដែរ​៕ 










 

Tag:
 សៀមរាប​
 ​ជិះ​កង់​
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com