ជួយ​ចែករំលែក​! គន្លឹះ​បង្កើន​ថាមពល​រាងកាយ ដោយ​មិនចាំបាច់​ទទួលទាន​កាហ្វេ​អ៊ី​ន​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​បង្កើន​ថាមពល​រាងកាយ ដោយ​មិនចាំបាច់​ទទួលទាន​កាហ្វេ​អ៊ី​ន​
25, Sep 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចង់​បង្កើន​ថាមពល​រាងកាយ​ដោយ​មិនចាំបាច់​ពឹង​ផ្អែកលើ​កាហ្វេ​អ៊ី​ន​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ជួយ​បង្កើន​ថាមពល​ដោយ​មិនចាំបាច់​ទទួលទាន​កាហ្វេ​អ៊ី​ន ៖

 
១. ទទួលទាន​យ៉ា​អួរ​
 
​ការទទួល​ទាន​យ៉ា​អួរ​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​ឆាប់រហ័ស​! នេះ​ក៏​ព្រោះតែ​អាហារសម្រន់​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដែលជា​អ្វីមួយ​ពិបាក​នឹង​រំលាយ​។ ជា​លទ្ធផល​រាងកាយ​នឹង​បង្កើន​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ ហើយ​នាំឱ្យមាន​ការបង្កើត​ថាមពល​។ ចូរ​ជ្រើសរើស​ទទួលទាន​យ៉ា​អួរ​សុទ្ធ​ជំនួស​យ៉ា​អួ​រលាយ​គ្រឿងផ្សំ​ផ្សេងៗ​ពិសេស​ជាតិ​ស្ករ​ក៏​ព្រោះ​វា​អាច​នឹង​បណ្ដាលឱ្យ​អ្នក​ឆាប់​អស់កម្លាំង​ទៅវិញ​។​
 
២. កុំ​រំលង​ផ្លែ​ប៉ោម​
 
​ពេលខ្លះ​អ្វីដែល​អ្នកត្រូវការ​ដើម្បី​មាន​អារម្មណ៍​ស្វាង គឺ​ជាតិ​ស្ករ​ធម្មជាតិ​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​បំពេញ​ជាតិ​ស្ករ​ធម្មជាតិ​ក្នុង​រាងកាយ​ជួយ​ឱ្យមាន​អារម្មណ៍​ស្វាង​។​
 
៣. សាកល្បង​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ទឹកឃ្មុំ​
 
​នេះ​ក៏​ព្រោះតែ​ទឹកឃ្មុំ​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ​ដែល​ផ្ដល់​ថាមពល​ដល់​រាល់​កោសិកា​ក្នុង​រាងកាយ​។ ភេសជ្ជៈ​នេះ​ក៏​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួច​បន្ថែម​ទឹកឃ្មុំ​ធម្មជាតិ ១ ស្លាបព្រា​បាយ​ចូល​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​រាល់​ព្រឹក​មុន​អាហារ ៣០ នាទី​។ ប៉ុន្តែ​អ្នក​ក៏​អាច​ទទួលទាន​នៅពេល​ផ្សេងទៀត​ខុសពី​ពេលព្រឹក​ផងដែរ​។​
 
៤. ម៉ាស្សា​ត្រចៀក​
 
​ការ​ម៉ាស្សា​ត្រចៀក​ពិតជា​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាង​និង​កើន​ថាមពល​ជាង​មុន​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​មេដៃ​និង​ចង្អុលដៃ​ច្បិច​ចុង​ត្រចៀក ហើយ​ចាប់ផ្ដើម​ញី​ម៉ាស្សា​ថ្នមៗ​ឡើង​ចុះ​តាម​គែម​ត្រចៀក​សម្រាប់​រយៈពេល ៣០ វិនាទី​។​
 
៥. ទទួលទាន​ទឹកអំពៅ ១​កែវ​
 
​ទឹកអំពៅ គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស្ករ​ធម្មជាតិ (sucrose) ដែល​ជួយ​ជម្រុញ ឬ​ស្តារ​កម្លាំង​ថាមពល​ឡើងវិញ​បាន​លឿន នៅពេល​អ្នក​ខ្សោះ​ជាតិ​ទឹក ឬ​ជួបប្រទះ​បញ្ហា​ជាតិ​ស្ករ​ទាប​ក្នុង​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com