អត្ថបទពាណិជ្ជកម្ម
តោះ​មើល​សកម្មភាព​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅលើ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ទាំងអស់គ្នា​
25, Sep 2020 , 10:23 am        
រូបភាព
​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ នូវ​រថយន្ត Ford គ្រប់​ប្រភេទ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា បានរៀបចំ​កម្មវិធី​បើកបរ​សាកល្បង រថយន្ត Ford Ecosport នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍ ម៉ុង ឫទ្ធី សែន​ជ័យ ខេត្តកំពង់ស្ពឺ​។ 
 

 
​កម្មវិធី​នេះ បើកទទួល​ស្វាគមន៍​សាធារណជន​ចូលរួម​ដោយ​សេរី និង​ទទួល​បានការ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ដោយ​ឥតគិតថ្លៃ​។ មិនតែប៉ុណ្ណោះ អ្នកចូលរួម​បើកបរ​សាកល្បង ថែមទាំង​ទទួលបាន​ការបណ្តុះបណ្តាល​ថ្មីៗ និង​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖
•​ ​ចូលរួម​បើកបរ​សាកល្បង​រថយន្ត Ford Ecosport ដោយ​ឥតគិតថ្លៃ​
•​ ​ទទួលបាន​បទពិសោធ​ន៍ នៃ​ការបើកបរ និង​ការបណ្តុះបណ្តាល​ផ្ទាល់ ជាមួយ​អ្នកជំនាញ ឯកទេស​របស់ ក្រុមហ៊ុន Ford 
•​ ​យល់ដឹង​អំពី​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកទេស នៃ​ការបើកបរ​រថយន្ត​
•​ ​យល់ដឹង​អំពី​បច្ចេកទេស នៃ​ការថែទាំ​យានយន្ត​
•​ ​យល់ដឹង​អំពី​បច្ចេកវិទ្យា និង​អត្ថប្រយោជន៍​នៃ​រថយន្ត Ford Ecosport
 

​កម្មវិធី​នេះ បែង​ចែកជា ២​វគ្គ គឺជា​ដំបូង មុនពេល​បើកបរ​សាក​ល្បង អ្នកបើកបរ​ទាំងអស់ ត្រូវបាន​ទ​ទូល​ការបណ្តុះបណ្តាល​ផ្នែក​ទ្រឹស្តី យ៉ាង​ម៉ត់ចត់ ពី​អ្នកជំនាញ​បច្ចេកទេស របស់​ក្រុមហ៊ុន ហ្វ​ដ ។​




 
​បន្ទាប់មក ទទួលបាន​ការបង្ហាត់​បង្ហាញ និង​បាន​អនុវត្តន៍​ផ្ទាល់ ផ្នែក​ដៃចង្កូត នៅ​ទីលាន​ដែល​ទាក់ទង​ទៅនឹង​ការបើកបរ​លើផ្លូវ​កោង ផ្លូវបត់ ការ​តេស្ត​ទៅលើ​ប្រព័ន្ធ​ហ្វ្រាំង ABS EBD ប្រព័ន្ធ​ទប់​លំនឹង សម្រាប់​បើកបរ​លើផ្លូវ​កោង ឬ​ផ្លូវ​រអិល និង​បញ្ចៀស​ការ​ក្រឡាប់ ESP ជាដើម​។ អ្នកបើកបរ​ទាំងអស់ ទទួលបាន​ការបើកប​រសាក​ល្បង ស្របទៅតាម​ស្តង់ដា​បច្ចេកទេស និង​ទទួលបាន​បទពិសោធន៍​ពិត នៃ​ការបើកបរ​រថយន្ត Ford Ecosport ផ្ទាល់​ជាមួយនឹង​អ្នកជំនាញ​បច្ចេកទេស​។ 




 
​ក្នុង​កម្មវិធី​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford Ecosport នេះ​ក៏មាន​ការផ្តល់​កិត្តិយស អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ម៉ុង ឫទ្ធី និង​ភរិយា​ផងដែរ​។ 


 
​លើសពីនេះទៅទៀត ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម ក៏បាន​ទស្សនា​សកម្មភាព​បើកបរ​រថយន្ត នៅលើ​ទីលានប្រណាំង ទទួលទាន​អាហារសម្រន់ រួមទាំង​ភេសជ្ជៈ និង​ការ​ដាក់តាំង​បង្ហាញ នូវ​រថយន្ត Ford Ecosport ថ្មី​ទាំង​៧​ពណ៌ រួមមាន​ស ខ្មៅ ប្រផេះ ទឹកប្រាក់ ខៀវ ក្រហម និង​ទឹកក្រូច​ក្រ​ម៉ៅ ថែមទាំង​ទទួលបាន​ការប្រឹក្សា​យោបល់ អំពី​រថយន្ត Ford Ecosport ពី​ទីប្រឹក្សា​ផ្នែក​លក់​រថយន្ត ហ្វ​ដ នៅ​ទីលាន​បើកបរ យាន​យាន្ត យ៉ាម៉ា​ម៉ូតូ​នេះ ផ្ទាល់​តែម្តង​។ 
 


​កម្មវិធី​នេះ មិនមែន​ត្រឹមតែ​ជា​កម្មវិធី​បើកបរ​សាកល្បង រថយន្ត Ford Ecosport ធម្មតា​នោះទេ តែ​ក៏​ជា​ឱកាសល្អ​មួយ ក្នុង​ការរៀន​បន្ថែម ទៅលើ​បច្ចេកទេស​បើកបរ បច្ចេកវិទ្យា​នៃ​រថយន្ត និង​ការអនុវត្តន៍​បើកបរ​ផ្ទាល់ ជាមួយ​អ្នកជំនាញ​បច្ចេកទេស​ផងដែរ​។ តោះ​! អញ្ចឹង​សូម​អញ្ជើញ​ទស្សនា នូវ​បណ្តុំ​រូបភាព និង​វីដេអូ នៃ​កម្មវិធី​ការបើកបរ​សាកល្បង រថយន្ត Ford Ecosport ទាំងអស់គ្នា​៕
 






(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com